ទំព័រដើម ទេសចរណ៍ វប្បធម៌ថៃចាប់ផ្តើមជ្រាបពេញសព្វផ្ទៃប្រទេសកម្ពុជាយើងហើយចាប់ពីឆ្នាំ២០២២នេះតទៅ?

វប្បធម៌ថៃចាប់ផ្តើមជ្រាបពេញសព្វផ្ទៃប្រទេសកម្ពុជាយើងហើយចាប់ពីឆ្នាំ២០២២នេះតទៅ?

ព័ត៌មានជាតិ ប្រពៃណីខ្មែរ

0 មត្តិ

បន្ទាយមានជ័យ÷ នាពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ប្រទេសកម្ពុជានិងប្រទេសថៃនិងឡាវផងបានប្រារព្ធធ្វើ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរៀងៗខ្លួនដែលមានអត្ថន័យស្រដៀងៗគ្នានិងមានការលេងល្បែងប្រជាប្រិយតាមប្រពៃណីជាតិដែលជាប់ពាក់ព័ន្ធនឹងវប្បធម៌ដ៏សម្បូរបែបរបស់បុព្វបុរសរបស់ពួកគេ ។

ដោយឡែកនៅប្រទេសកម្ពុជានៃយើងបានជ្រើស រើសយកល្បែងប្រពៃណី ជាតិមកលេងកំសាន្តនៅតាមទីវត្តអារាមនានាដែលនៅជិតៗភូមិ ផងរបងជិតគ្នា ។ ល្បែងទាំងនោះមាន ដូចជា លោតអន្ទាក់ លាក់កន្សែង បោះអង្គុញ ចោលឈូង ទាញព្រ័ត្រ លោតបាវការ៉ុង រត់ប្រណាំង ជាដើម។ល។

បុរាណលោកបាននាំគ្នីគ្នាមកលេង ការល្បែងទាំងឡាយខាងលើចាប់ផ្តើមពីថ្ងៃ វីរបនប័ត្រថ្ងៃដំបូង ថ្ងៃសង្រាន្ត ចូលមក តាមផ្ទះ មានការរៀបចំ រណ្តាប់ទទួលទេវតាឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ហើយពេលព្រឹកចាស់ទុំបានយកចង្ហាន់ទៅប្រគេនដល់ ព្រះសង្ឃនិងឆាកបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដល់ជីដូនជីតាដែលបានស្លាប់ចាកផុតទៅ។

ហើយពេលល្ងាច នៅតាមទីវត្តអារាមមានវិធីនមស្សការ សុំសីលចម្រើនព្រះបរិត្តសូត្រមន្ត និង មានកិច្ចនិមន្តព្រះសង្ឃជាធម្មកថិក ដើម្បីសម្តែង ព្រះធម្មទេសនាទៀតផង។កិច្ចនានានៅក្នុងប្រទេសកម្ពុជាយើងមានប្រារព្ធកម្មវិធីដូចគ្នាៗគ្រប់៣ថ្ងៃ ទើបមានរៀបចំវិធីរាប់បាត្របង្សុកូលពហូទេវាឆ្លងជាកិច្ចបញ្ចប់បុណ្យក្រោយស្រង់ទឹកព្រះជម្រះមន្ទិលចប់រួចរាល់ ។

ប៉ុន្តែសម្រាប់រាជកាលថ្មីនេះ ឆ្នាំ២០២២ យោងតាមរបាយការណ៍ និងទិដ្ឋភាពទូទៅរបស់ ប្រជានុរាស្ត្រខ្មែរ នាសម័យទំនើបនេះ បានស្តែងឲ្យឃើញថា ល្បែងកំសាន្តប្រជាប្រិយប្រពៃណីខ្មែរ យើងដែលមាន ជាយូរឡុងមកនោះបានរសាត់ ឆ្ងាយទៅបន្តិចម្តង ៗ ពោលគឺ គេឃើញ មានលេចចេញរូបភាព វប្បធម៌ បរទេស របស់ប្រទេសជិតខាង លោតចូលមក ដោយឯកឯង មិនដឹងខ្លួន ។គឺល្បែង វប្បធម៌ លេងបាច់សាចទឹក ដាក់គ្នា តាមដងផ្លូវ សាធារណៈនិងតាមច្រកល្ហកនិងវត្តអារាមផងទៀត ។ ការលែងសាចទឹកនេះនៅកម្ពុជាគេលេងតែសម្រាប់ ថ្ងៃត្រាស់ ឬថ្ងៃបញ្ចប់បុណ្យចូលឆ្នាំ តែប៉ុណ្ណោះ ។

ដោយឡែកសព្វថ្ងៃ ការលេងល្បែង សាចទឹកនេះ មានឃើញលេង គ្រប់ខេត្តក្រុងអស់ហើយ វាត្រូវបានគេយល់ឃើញថា ជាវប្បធ៌ម របស់ប្រទេសថៃ ដែលកម្ពុជាយើង មិនដែលមានទេពីមុនមក ៕

អត្ថបទពាក់ព័ន្ធ