ទំព័រដើម ព័ត៌មានជាតិ លោកខាន់សុវណ្ណអតិតមន្ត្រីគយបានទទួលមរណ:ភាពហើយនៅមីយ៉ាន់ម៉ាក្នុងជន្មាយុ៦៦ឆ្នាំ

លោកខាន់សុវណ្ណអតិតមន្ត្រីគយបានទទួលមរណ:ភាពហើយនៅមីយ៉ាន់ម៉ាក្នុងជន្មាយុ៦៦ឆ្នាំ

ព័ត៌មាន ជាតិ

0 មត្តិ

ភ្នំពេញ ៖ យោងតាមសាច់ញាតិនិងសមាជិកនៃអង្គព្រោកប្រាជ្ញបានបញ្ជាក់ឱ្យដឹងថា លោក ខាន់ សុវណ្ណ ជាវាគ្មិនដ៏សកម្មក្នុងនាទីអង្គព្រោកប្រាជ្ញដែលគេស្គាល់ថាលោកជាអ្នកនិយាយពីសង្គម និងនយោបាយតាមបណ្តាញសង្គមហ្វេសប៊ុកនោះឥឡូវបានទទួលមរណភាពហើយកាលពីយប់ថ្ងៃទី២៣ខែមីនាឆ្នាំ២០២២ម្សិលមិញដោយរោគាពាធក្នុងជន្មាយុ៦៦ឆ្នាំ។

ប្រភពព័ត៌មានខាងលើបានឲ្យដឹងទៀតថា លោក ខាន់ សុវណ្ណ គាត់មានជំងឺប្រចាំកាយជាយូរណាស់ មកហើយ ប៉ុន្តែថ្មីៗនេះក្រុមគ្រួសាររបស់គាត់ បានព្យាយាមទាក់ទងនិងដឹកលោក ខាន់ សុវណ្ណ ទៅព្យាបាលជំងឺនៅប្រទេសឥណ្ឌាតែទៅមិនទាន់ដល់ប្រទេសឥណ្ឌានៅឡើយទេ លោក ក៏ទទួលមរណភាព នៅប្រទេសមីយ៉ាន់ម៉ា ។

យ៉ាងណានេះ គឺជាការបាត់បង់ជីវិត មនុស្សម្នាក់ ពីភាពផែនដី ហើយអ្នករាល់គ្នា លែងបានឃើញរូប សម្លេង របស់គាត់ទៀតហើយ ៕

អត្ថបទពាក់ព័ន្ធ