ទំព័រដើម ព័ត៌មានជាតិ សណ្ឋាគារផេងចិន្តាក្រុងប៉ោយប៉ែតត្រូវសមត្ថកិច្ចឆែករកឃើញគ្រឿងញៀនក្នុងបន្ទប់១០២

សណ្ឋាគារផេងចិន្តាក្រុងប៉ោយប៉ែតត្រូវសមត្ថកិច្ចឆែករកឃើញគ្រឿងញៀនក្នុងបន្ទប់១០២

Breaking news

0 មត្តិ

បន្ទាយមានជ័យ÷ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលខណៈឃើញកំលាំងនគរបាលជាច្រើនរូបបានហ៊ុំពទ័្ធ សណ្ឋាគារ ផេង ចិន្តា ស្ថិតក្នុងភូមិក្បាលស្ពាន២សង្កាត់ និងក្រុងប៉ោយប៉ែត ហេតុការណ៍ចុះប្រតិបត្តិការធើ្វឡើងកាលពីវេលាម៉ោង១២ ថ្ងៃទី១៦ ខែកុម្ភឆ្នាំ២០២២ម្សិលមិញ រូបថតជនសង្ស័យជនសង្ស័យ២នាក់ក្រោយឃាត់ខ្លួន

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖១ម្សៅក្រាមសថ្លា២ដុំ ទូរស័ព្ទចំនួន១គ្រឿង និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០២នាក់។

លោក ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនមានការសម្របសម្រួលដឹកនាំបង្រ្កាបដោយ លោក លឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យបាន  ឆែកបន្ទប់លេខ១០២ក្នុងសណ្ឋាគារ ផេង ចិន្តា ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះ អូន ប៊ុនថេត ភេទប្រុស អាយុ២៣ឆ្នាំជនជាតិខ្មែររស់នៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារ កណ្តាល ក្រុងប៉ោយប៉ែត វត្តុតាងចាប់យកមាន៖ម្សៅក្រាមសថ្លា ២ ដុំទូរស័ព្ទចំនួន 0១ គ្រឿង។ វត្ថុតាងគ្រឿងញៀនដែលសមត្ថកិច្ចដកហូត

ក្រោយសួរលើជនសង្ស័យឈ្មោះអូន ប៊ុនថេត កម្លាំងនគរបាលបានបន្តឃាត់ខ្លួនជនសង្ស័យបាន១នាក់ទៀតឈ្មោះធៀនពុទ្ធី ភេទស្រី អាយុ ២៣ឆ្នាំដកហូតបានម្សៅក្រាមសថ្លា១ដុំទូរស័ព្ទចំនួន០១គ្រឿងរួមទាំងឧបករណ៍សម្រាប់ជក់និងថង់វេចខ្ចប់មួយចំនួនលិខិតឆ្លងដែនចំនួន០២ ។

ក្រោយសួរនាំជនសង្ស័យទាំង០២ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿញៀនរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្បន្ទាយមានជ័យតដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ស្តីពីគ្រឿងរបស់ព្រះរាជាណាចក្រកម្ពុជា ។ដោយ: សច្ចំ

អត្ថបទពាក់ព័ន្ធ