ទំព័រដើម ព័ត៌មានជាតិ អ្នកធ្វើដំណើរដោយមធ្យោបាយម៉ូតូតាមផ្លូវបេតុងក្រុងប៉ោយប៉ែតទទួចអាជ្ញាធរឲ្យពិនិត្យលើរបាំងផ្លូវដែលបង្កហានីភ័យជាយថាហេតុ

អ្នកធ្វើដំណើរដោយមធ្យោបាយម៉ូតូតាមផ្លូវបេតុងក្រុងប៉ោយប៉ែតទទួចអាជ្ញាធរឲ្យពិនិត្យលើរបាំងផ្លូវដែលបង្កហានីភ័យជាយថាហេតុ

ព័ត៌មានជាតិ និង សង្គម

0 មត្តិ

បន្ទាយមានជ័យ÷ ប្រជាពលរដ្ឋជាច្រើននៅក្រុងប៉ោយប៉ែតបានត្អូញត្អែរលើករណីប្រជាពលរដ្ឋមួយចំនួនធ្វើរបាំងកាត់ទទឹងផ្លូវសាធារណ:ជាច្រើនកន្លែងនៅក្នុងក្រុងប៉ោយប៉ែតបានធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍ជាយថា ហេតុដោយសារបញ្ហាធើ្វទ្រូងកាត់ទទឹងផ្លូវខុសបច្ចេកទេសដែលសង់ដោយប្រជាពលរដ្ឋ ។

អ្នកធ្វើមធ្យោបាយតាមម៉ូតូបានឲ្យដឹងថា កន្លងទៅពួកគាត់បានគ្រោះថ្នាក់ដួលម៉ូតូ ដោយសារទ្រូងផ្លូវកាត់ទទឹងសង់ធំៗ ខុសបច្ចេកទេស ដែលសង់តាមមុខផ្ទះ របស់អ្នកស្រុកក្នុងមូលដ្ឋាននានាក្នុងក្រុងប៉ោយប៉ែត។

ក្រុមអ្នករត់ម៉ូតូឌុបនិងអ្នកដំណើរផងសំណូមពរដល់លោកមេភូមិនិងអាជ្ញាធរចៅសង្កាត់រួមនិងមន្ត្រីជំនាញមេត្តាពិចារណានិងលុបបំបាត់ របាំងផ្លូវដែលសង់ខុសបច្ចេកទេសទាំងនោះដើម្បីកុំឲ្យមានករណីគ្រោះថ្នាក់ដល់អ្នកដំណើរជាយថាហេតុ ។

ក្រុមអ្នកជំនាញលើកឡើងថា÷អ្នកដែលលួចធ្វើរបាំងកាត់ទទឹងផ្លូវតាមមុខផ្ទះខ្ពស់ខុសបច្ចេកទេសដោយពុំមានការអនុញាតពីមន្ត្រីជំនាញត្រឹមត្រូវស្មើនិងបទល្មើសគិតទុកជាមុនយោងតាមតាមផ្លូវច្បាប់ចរាចរផ្លូវគោកនឹងមានទោសទណ្ឌលើអ្នកសង់របាំងផ្លូវនោះ។

ស្រី្តម្នាក់ដែលធ្លាប់រងគ្រោះដោយសារបុករបងផ្លូវ ក្នុងភូមិបាលិលេយ្យ២បានឲ្យដឹងថាកន្លែងទៅ ប្តីប្រពន្ធគាត់ បានគ្រោះថ្នាក់ចរាចរណ៍ដោយសារ របាំងផ្លូវនោះហើយគ្មានអ្នកទទួលខុសត្រូវទេគាត់ស្នើសុំឲ្យអាជ្ញាធរតាមមូលដ្ឋានមេត្តាលុបបំបាត់របាំងផ្លូវចេញព្រោះវាមិនបានការពារដល់អ្នកធ្វើដំណើរទេគឺមានតែបង្កឲ្យមានគ្រោះថ្នាក់ចរាចរកើតឡើងជាយថាហេតុតែប៉ុណ្ណោះ។

សង្ឃឹមថា អាជ្ញាធរតាមមូលដ្ឋាន ក្នុងក្រុងប៉ោយប៉ែត នឹង ពិចារណាលើសំណើរបស់ប្រជានុរាស្ត្រដែលរងគ្រោះ ប្រយោជន៍អនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញជានយោបាយអាទិភាព ៕

អត្ថបទពាក់ព័ន្ធ