ទំព័រដើម ទេសចរណ៍ កីឡាករ ម៉ាលីអូប៉ ត្រូវបានដកចេញពីបេក្ខជនដណ្តឹមខ្សែក្រវាត់ក្រោយបែកធ្លាយប្រវត្តិធ្លាប់ឡើងប៉ុស្តិ7នៅថៃ

កីឡាករ ម៉ាលីអូប៉ ត្រូវបានដកចេញពីបេក្ខជនដណ្តឹមខ្សែក្រវាត់ក្រោយបែកធ្លាយប្រវត្តិធ្លាប់ឡើងប៉ុស្តិ7នៅថៃ

ព័ត៌មានជាតិ និង កីឡា

0 មត្តិ

ភ្នំពេញ÷ ថ្មីៗនេះអ្នកបណ្តាញសង្គមបានប្រតិកម្មយ៉ាងខ្លាំងចំពោះម្ចាស់ក្លិប ជាពិសេសលោកគ្រូ អេភូថង និងភរិយា របស់លោកដែលបានលាក់ប្រវត្តិរបស់កីឡាករ ម៉ាលីអូប៉ ។រូបភាពម៉ាលីអូប៉

កីឡាកររូបនេះ គេមានប្រវត្តិធ្លាប់ឡើងប្រកួតនៅតាម សង្វៀននានា ដូចជា ប៉ុស្តិ៍លំភីនី និងប៉ុស្តិ៍លេខ7 ថៃផង រូបដែលបែកធ្លាយនេះប្រភពថាដោយសារតែសាមីខ្លួនគាត់យកមកផុសលើFBភ្លេចគិតថា លោកគ្រូអេភូថង និងភរិយាបានលាក់ប្រវត្តិនោះឡើយ ។

ដោយឃើញ ទេពកោសល្យរបស់កីឡាករម៉ាលីអូប៉ មានភាពវៃឆ្លាតក្នុងការប្រកួតបានឲ្យមហាជនចាប់អារម្មណ៍ច្រើនលើថ្វីដៃនិងបច្ចេកទេសទាត់បោះជង្គង់និង ផ្លែកែងបត់ជាដើម ។

យ៉ាងណាបើមើលលើភាពខ្លាំងរបស់កីឡាករកម្ពុជា រូបនេះ ហាក់នៅមានកម្រិតនៅឡើយទេ ប៉ុន្តែ អ្វីដែលយើងទាំងអស់គ្នា ពិបាកទទួលយកនោះគឺលោកស្រី ម៉ាលី ដែលជាភរិយា របស់លោកគ្រូ អេភូថងបាននិយាយថាអូប៉គ្មានប្រវត្តិឡើងសង្វៀននៅប្រទេសថៃ ទេ តែគេចេះស្នៀតគុនខ្លះៗ ព្រោះគេធ្លាប់បានចូលហាត់រៀនជាមួយគ្រូថៃ ។

បែបណាក៏ដោយ ក្រោយផ្ទុះរឿង លាក់បាំងប្រវត្តិ អ្នកគ្រប់គ្រងកម្មវិធី បានដកសមភាព កីឡាករ ឆ្នើមម្នាក់នេះចេញដើម្បីបញ្ជៀសនិងការពារមុខមាត់កម្មវិធីឲ្យប្រព្រឹតទៅដោយរលួន ។

យោងឯកសារ ដែលស៊ីក្លូខ្មែរ ប៉ុស្តិ៍ទទួលបានកាលពីរសៀលថ្ងៃទី៣ខែកុម្ភឆ្នាំ២០២២ គឺ ម្ចាស់គ្រប់គ្រងកម្មវិធីទូរទស្សន៍ក្នុងស្រុកមួយពិតជាបានដកម៉ាលីអូប៉ចេញពីបេក្ខភាពដណ្ដើមខ្សែក្រវាត់មែន ដោយសារតែបានធើ្វឲ្យបែកធ្លាយវីដេអូកីឡាករឆ្នើមរូបនេះ ធ្លាប់ឡើងសង្វៀននៅប្រទេសថៃកាលពីកន្លងមក ។

បែបណាក៏ដោយសារព័ត៌មានយើងនៅមិនទាន់ បានទាក់ទងទៅ លោកស្រី ម៉ាលី ដើម្បីសឲ្យលោកស្រី ធ្វើការអធិប្បាយជុំវិញ មូលហេតុដែលលោកស្រីលាក់បាំង ប្រវត្តិកីឡាករខាងលើបាននៅឡើយទេ ៕

 

 

អត្ថបទពាក់ព័ន្ធ