ទំព័រដើម ទេសចរណ៍ រមណីយដ្ឋានទឹកធ្លាក់ស្ទឹងកែបទើបតែរកឃើញសម្រស់ល្អឯកដូចភ្នំគូលែន

រមណីយដ្ឋានទឹកធ្លាក់ស្ទឹងកែបទើបតែរកឃើញសម្រស់ល្អឯកដូចភ្នំគូលែន

ការសែត ស៊ីក្លូខ្មែរប៉ុស្តិ៍ ផ្សាយសាកល្បងជំហានដំបូង

0 មត្តិ

ខេត្តកោះកុង÷រមណីយ៍ដ្ឋានទឹកធ្លាក់ស្ទឹងកែបស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញដែលជារមណីយ៍ដ្ឋានមួយដ៏ទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ អោយទៅលេងកម្សាន្តសម្រាប់ថ្ងៃអនាគត ។

ទិដ្ឋភាពរមណីយដ្ឋានស្ទឹងកែប

រមណីយដ្ឋានទឹកធ្លាក់ស្ទឹងកែបគឺស្ថិតក្នុងឃុំតាទៃលើ ស្រុកថ្មបាំងខេត្តកោះកុង រមណីយដ្ឋាននេះមានចម្ងាយ ៣១គីឡូម៉ែត្រ ពីទីរួមស្រុកថ្មបាំង ខេត្តកោះកុង ។ បើចង់ធ្វើដំណើរទៅកាន់ទីនោះត្រូវធ្វើដំណើរចម្ងាយ ១៨គីឡូមែត្រមធ្យោបាយដោយឡាននិងម៉ូតូបាន ចេញពី ទីរួមស្រុកថ្មបាំង ទៅឆ្ពោះភូមិត្រពាំងខ្នារ អតីតភូមិចំការចេក ឃុំតាទៃ។ តមកទៀតអ្នកទេសចរណ៍គប្បីធ្វើដំណើរដោយថ្មើរជើងមានចម្ងាយ១៣គីឡូ ម៉ែត្រទៀតពីភូមិត្រពាំងខ្នារ ទៅរមណីយ៍ដ្ឋានទឹកធ្លាក់ស្ទឹងកែប ។

រមណីយដ្ឋានស្ទឹងកែបដូចឋានសួគ៌

ទឹកធ្លាក់ស្ទឹងកែបជាតំបន់ទេសចរណ៍ធម្មជាតិ ដែលមានទេសភាពស្រស់ស្អាត ជាមួយនឹងព្រៃភ្នំ ក្រមថ្មដ៏ច្រើនលក្ខណៈធម្មជាតិ សម្បូរបែបទៅដោយហ្វូងសត្វគ្រប់ប្រភេទ មានដូចជា ឈ្លូសប្រើស និងប្រភេទសត្វព្រៃ ជាច្រើនទៀត ។

រមណីយដ្ឋានស្ទឹងកែបគឺជាទីដែលដំណើរដោយថ្មើរជើងវែងឆ្ងាយជាងគេពោលគឺចម្ងាយ ប្រមាណជាង២៥០គីឡូម៉ែត្រ បើយើងបានឆ្លងកាត់ហើយយើងនឹងចងចាំក្នុងជីវិតជាមិនខាន ព្រោះទីនោះមិនសូវមានមនុស្សទៅដល់ទេ ។

សម្រស់ និងទិដ្ឋភាពស្ទឹងកែបកោះកុង

លក្ខណៈពិសេសរបស់រមណីដ្ឋានមួយនេះ គឺ ទឹកធ្លាក់មកពីក្បាលលើនៃស្ទឹងកែប បង្កើតបានជាទស្សនីយភាពបង្អួតអ្នកទេសចរណ៍ផងទាំងពួង ដែលចូលចិត្តធម្មជាតិ និងស្តាប់សំឡេងទឹកហូរសូរ្យដូចតូតន្ត្រី លាយលំនឹងសម្លេងរបស់ បក្សីយំអឺងកងរំពងព្រៃ ឧបមេយ្យដូចជាឋានសួគ៌ាល័យដូច្នោះដែរ។

អ្វីដែលអ្នកទេសចរណ៏ចង់ឃើញនោះគឺទឹកធ្លាក់ដែលកំពុងតែលាក់ខ្លួននៅក្នុងព្រៃភ្នំធម្មជាតិដ៏ស្រស់ស្អាតមួយនេះកំពង់តែរងចាំអ្នកដូចគូសង្សារដែលទើបនឹងបានរៀបការថ្មោងថ្មី ពិតជាគួរឱ្យចាប់អារម្មណ៍និងចង់ទៅកម្សាន្ត។  Photography

អត្ថបទពាក់ព័ន្ធ