ទំព័រដើម ព័ត៌មានជាតិ មានដីចំការច្រើនសាកល្បងដាំចេកពងមាន់គ្រាន់លើកស្ទួយជីវភាពគ្រួសារជាជាងទុកដីចោល

មានដីចំការច្រើនសាកល្បងដាំចេកពងមាន់គ្រាន់លើកស្ទួយជីវភាពគ្រួសារជាជាងទុកដីចោល

សាកល្បងសម្រាប់ខែដំបូង

0 មត្តិ

បន្ទាយមានជ័យ÷ សំណចេកពងមាន់គឺជាណាមួយប្រភេទដែលបងប្អូន ប្រជាកសិករខ្មែរយើងតែងតែមើលរំលងហើយមិនចាប់អារម្មណ៍ និងប្រភេទចេកនេះទៀតផងព្រោះយល់ថាវាមានអត្ថប្រយោជន៍តិចសម្រាប់កសិករយើង ។

ពូជចេកពងមាន់

កសិករខ្មែរអ្នកខេត្តកណ្ដាលបានឲ្យដឹងថា ដំណាំខាងលើចេកពងមាន់បើកសិករដាំកំឡុងខែធ្នូឬខែមករានោះដំណាំប្រភេទនេះវានឹងហុចផលឲ្យនាដើមឆ្នាំ រយៈពេលត្រឹមតែ៧ខែតែប៉ុណ្ណោះ ។ សម្រាប់ប្រទេសកម្ពុជាខែ៧គឺជាខែមានកិច្ចបុណ្យទានច្រើន ដូច្នេះតម្រូវការទីផ្សារចេក មិនលំបាកក្នុងការរកទីផ្សារឡើយ ព្រោះរដូវកាល ចំពេលសែនក្បាលទឹកមិងដាក់បិណ្ឌនិងភ្ជុំបិណ្ឌ ហើយលក់បានកំរៃខ្ពស់។ កសិករដែលនិយមចូលចិត្តដាំដំណាំចេកពងមាន់ បានបន្តលើកឡើងថា ដីដែលសាក្ក័សម ដាំដុះចេកពងមាន់គឺជាប្រភេទដី ល្បាប់តាមដងទន្លេ ស្ទឹង ឬដីក្រហមជាដើម។ ពូជចេកពងមាន់មួយដើម កសិករគ្រាន់តែចំណាយប្រាក់ចំនួន

១៥០០រៀលកូនចេក១ដើម ហើយខ្នាតដាំត្រូវតែរក្សាគម្លាតចាប់ពី ២ម៉ែត្រ២តឹក ឬ១ម៉ែត្រ៨តឹកយ៉ាងហោច បើយកល្អ គេនិយមដាំ គម្លាត២ម៉ែត្រ តម្លៃកូនចេកលេខ១ត្រឹមតែ២៥០០រៀលក្នុង១ដើម ក្រោយដាំដំណាំនេះវានឹងឆាប់ហុចផលឲ្យទេ ត្រឹមតែរយៈពេល៦ទៅ៨ខែកសិករអាចមានចំណូលប្រចាំថ្ងៃពីវាបានហើយ មិនយូរដូចដំណាំផ្សេងៗឡើយ  ។

ចេកក្រោយដាំបាន៨ខែ

ជាមួយគ្នានេះ ប្រភេទចេកពងមាន់ សម្រាប់ប្រទេសកម្ពុជាយើងបានវា ធ្វើជា ដំណាំអត្តសញ្ញាណជាតិ ទៀតផង ចេកពងមាន់១គីឡូក្រាមតម្លៃដល់ទៅ៨០០០រៀលទៅ១០០០០រៀលក៏មាន ។

កសិករដដែលលើកឡើងថា សម្រាប់ពូជចេកពងមាន់គេនិយមយកពូជវាមកពីឃុំឬស្សីជ្រោយ ស្រុកមុខកំពូលខេត្តកណ្តាល ព្រោះនៅទីនោះមានកសិដ្ឋានដាំសុទ្ធតែពូជចេកពងមាន់ បើធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦Aខាងជើងស្ពានព្រែកតាមាក់២គីឡូម៉ែត្ រដល់កសិដ្ឋានចំការចេកហើយ ៕ ដោយ;កណ្ដាលរាជធានី

កសិកររៀបចំកូនចេកទៅដាំ

អត្ថបទពាក់ព័ន្ធ