ទំព័រដើម ព័ត៌មានអន្តរជាតិ ពាណិជ្ជករជនជាតិចិនម្នាក់កាន់លិខិតឆ្លងដែនកម្ពុជា ឈ្មោះSheZhiJiang ត្រូវអាជ្ញាធរថៃចាប់ខ្លួន

ពាណិជ្ជករជនជាតិចិនម្នាក់កាន់លិខិតឆ្លងដែនកម្ពុជា ឈ្មោះSheZhiJiang ត្រូវអាជ្ញាធរថៃចាប់ខ្លួន

ព័ត៌មាន សន្តិសុខ

0 មត្តិ

បរទេស÷ អាជ្ញាធរទីក្រុងបាងកកបានចាប់ខ្លួនអ្នកជំនួញជនជាតិចិនម្នាក់កាន់លិខិតឆ្លងដែនសញ្ជាតិកម្ពុជា (ចិនចូលសញ្ជាតិខ្មែរ) កាលពីថ្ងៃសៅរ៍កន្លងទៅថ្មីៗនេះ ដែលជាឧក្រិដ្ឋជន(mafia)ឆ្លងដែនរត់គេចពីការតាមចាប់ខ្លួនរបស់អាជ្ញាធរចិន កាលពីឆ្នាំ ២០១២ ហើយស្ថិតនៅក្នុងបញ្ជីរក្រហមរបស់ប៉ូលីសអន្តរជាតិ Interpol ទៀតផង ។

លោក She Zhijiang មានអាយុ40 ឆ្នាំ ជាម្ចាស់គម្រោងជំនួញធំៗជាច្រើននិងជាប្រព័ន្ធរួមមានល្បែងតាមអនឡាញនៅកម្ពុជា ហៅថា gaming ventures នៅភូមា Shwe Kokko និងនៅប្រទេសហ្វីលីពីន lottery venture  ។

ក្រោយចាប់ខ្លួន បុរសជនជាតិ ចិន អាជ្ញាធរថៃបានលុបចោលទិដ្ឋាការ-visa-របស់ជនឧក្រិដ្ឋជនរូបនេះរួចហើយរងចាំនិតិវិធីនៃការធ្វើបត្យាប័នជាមួយអាជ្ញាធរចិន ដើម្បីបញ្ជូនឧក្រិដ្ឋករទៅប្រទេសដើមកំណើតវិញ ។

បែបណាក៏ដោយសម្រាប់ប្រទេស កម្ពុជាមិនត្រឹម តែរកមិនឃើញនឹងចាប់ខ្លួននោះទេថែមទាំងបានផ្តល់សញ្ជាតិឲ្យឧក្រិដ្ឋជនម្នាក់នេះទៀតផងកាន់ passport ខ្មែរឆ្លងដែន ជាសញ្ជាតិខ្មែរ ។

លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានលើកឡើង ក្នុងវិទ្យុអាស៊ីសេរី កាលពី យប់ថ្ងៃទី១៧ខែសីហា២០២២ នេះថា សម្រាប់កម្ពុជា ឲ្យតែវិនិយោគិនណាដែលមកធ្វើជំនួញនៅកម្ពុជាមានទឹកប្រាក់ចំនួនដែលកម្ពុជាត្រូវផ្តល់សញ្ជាតិជូននោះគឺ កម្ពុជាត្រូវតែផ្តល់សញ្ជាតិខ្មែរឲ្យ ហើយកម្ពុជាមិនមានពេលឯណាទៅសាកសួរប្រវត្តិរបស់គេ ល្អឬអាក្រក់នោះទេ ។

អត្ថបទពាក់ព័ន្ធ