ទំព័រដើម ព័ត៌មានអន្តរជាតិ ប្រពន្ធមេភូមិនៅស្រុកភ្នំស្រុកត្រូវខ្សែភ្លើងឆក់ស្លាប់ពេលដាំបាយឲ្យប្តីនៅក្នុងផ្ទះបាយរបស់គាត់

ប្រពន្ធមេភូមិនៅស្រុកភ្នំស្រុកត្រូវខ្សែភ្លើងឆក់ស្លាប់ពេលដាំបាយឲ្យប្តីនៅក្នុងផ្ទះបាយរបស់គាត់

ព័ត៌មានជាតិ សន្តិសុខសង្គម

0 មត្តិ

បន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ដែលគេស្គាល់ជាភរិយារបស់មេភូមិត្រូវអគ្គិសនីឆក់ស្លាប់ ខណដោតខ្សែភ្លើងដាំបាយនៅវេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី០៦ខែកក្កដាឆ្នាំ២០២២ នៅភូមិបុស្បូវ ឃុំភ្នំដី ស្រុកភ្នំស្រុក ។

នគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា៖ស្ត្រីរងគ្រោះឈ្មោះ ថាត់ ហួច ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅភូមិបុស្បូវ ឃុំភ្នំដីស្រុកភ្នំស្រុក (ត្រូវជាប្រពន្ធលោកមេភូមិបុស្បូវ) ។

នគរបាលបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុស្ត្រីរងគ្រោះបានដោតឌុយខ្សែភ្លើងឆ្នាំងដាំបាយអគ្គិស​នីនៅពេលដោតខ្សែភ្លើងនឹងព្រឺសង្ស័យដៃសើម ទើបឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆក់ដួលផ្ងាក្រោយបោកក្បាលនិងកៅអីថ្មស្លាប់ភ្លាមនៅនឹងកន្លែងតែម្ដង។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំភ្នំដី និងនគរបាលផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំភ្នំដីស្ត្រីរងគ្រោះពិតជាស្លាប់ដោយឆក់ខ្សែភ្លើងប្រាកដមែន ។

សពត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទពាក់ព័ន្ធ