ទំព័រដើម ព័ត៌មានអន្តរជាតិ កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យស្ទាក់ចាប់ជនសង្ស័យជួញដូរអាវុធជាតិផ្ទុះបានមួយសំបុកធំ

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យស្ទាក់ចាប់ជនសង្ស័យជួញដូរអាវុធជាតិផ្ទុះបានមួយសំបុកធំ

ព័ត៌មាន សន្តិសុខជាតិ

0 មត្តិ

បន្ទាយមានជ័យ÷កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យបានចេញប្រតិបត្តិការបង្រ្កាបករណីរក្សាទុកនិងដឹកជញ្ជូនសព្វាវុធដោយខុសច្បាប់ចំនួនមួយករណីវេលាម៉ោង១៣និង០០នាទីថ្ងៃទី០២ខែឧសភា ឆ្នាំ២០២២នៅចំណុចរង្វង់មូលយាយជីច្រូតស្រូវ ស្ថិតក្នុងភូមិឬស្សីក្រោកឃុំឬស្សីក្រោកស្រុកមង្គលបូរី  ជនសង្ស័យនិងវត្ថុតាងដែលបង្ក្រាបបាន

ករណីចុះបង្ក្រាបនេះ កម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរីចំនួន០៤រូបរថយន្ត ០១គ្រឿង ម៉ូតូ០២គ្រឿងនិងសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថ ស្រុកបវេល ខេត្តបាត់ដំបង បានពន្លាតដែនដីធើ្វការចុះស្រាវជ្រាវករណីរក្សាទុក និងដឹកជញ្ជូនសព្វាវុធដោយខុសច្បាប់ ក្នុងនោះបង្រ្កាបបានជនសង្ស័យចំនួន០៣នាក់គឺដែលពួកគេកំពុង ធ្វើសកម្មភាពលើចំណុចខ្សែត្រៀមបង្រ្កាប ។

ជនសង្ស័យដែលបានឃាត់ខ្លួនរួមមាន÷
១-ឈ្មោះ ថន ម៉េងគង់ ហៅ វីន ភេទប្រុស មានអាយុ១៩ឆ្នាំ រស់នៅភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
២-ឈ្មោះ សោម ចាន់ណា ភេទប្រុសមាន អាយុ ១៧ឆ្នាំរស់នៅភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និង
ទី៣ -ឈ្មោះ សម្បត្តិ ស្រីលីន ភេទស្រីមាន អាយុ ៣១ឆ្នាំ រស់នៅភូមិប្រឡាយលួងលើ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

វត្តតាងចាប់យករួមមាន÷
១ គ្រាប់កាំភ្លើង AK47 ចំនួន ១,០០០គ្រាប់
២គ្រាប់បែកដៃចំនួន ៥០គ្រាប់
៣ គីបបំបែក០៥កំប៉ុងស្មើនិង ៥១គីបក្រៅកំប៉ុង ០១ ។ ៤ កាំភ្លើងខ្លី ចំនួន ០២ដើម ម៉ាកRoLo ០១ដើម លេខ 21T010037 គ្រាប់ចំនួន១៤គ្រាប់ និងម៉ាក G-Lock19 ០១ដើម លេខ2104859 បង់ចំនួន០២ គ្រាប់ចំនួន ២១គ្រាប់ ។ ៥ សំបកកេសដែកគ្រាប់AK47 ចំនួន ០៣ ។ ៦ ទូរស័ព្ទដៃចំនួន ០១គ្រឿងនិង៧សំបកកេសស្នោ សម្រាប់វេចខ្ចប់ចំនួន ០៥ ករណីនេះជនសង្ស័យនិងវត្ថុតាងបានប្រគល់ជូនកម្លាំងជំនាញ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកបវេល ខេត្តបាត់ដំបងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់  ។

លោកវរសេនីយ៍ ឯក ប៊ុន ណាំអៀង មេបញ្ជាការរងទទួលផែនសន្តិសុខ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានឲ្យសារព័តមានដឹងកាលពីថ្ងៃទី ០៤ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះថា ករណីបង្ក្រាបខាងលើ គឺ កម្លាំងអាវុធហត្ថ ខេត្តបន្ទាយមានជ័យ យើងមិនមែនជាសាមីនៃ អ្នកស្រាវជ្រាវបង្ក្រាបលើបទល្មើសនឹងទេ កម្លាំងយើង គឺបានសហការ ខណៈមានការស្នើសុំឲ្យជួយ តែទីបញ្ចប់យើងធ្វើបានជោគជ័យ ៕

អត្ថបទពាក់ព័ន្ធ