ទំព័រដើម ព័ត៌មានសំខាន់ៗ ស៊យធំក្រឡាប់គោយន្តស្លាប់កូនកម្លោះនិងសាច់ញាតិឯកូនក្រមុំបាក់ជើងដេកពេទ្យ

ស៊យធំក្រឡាប់គោយន្តស្លាប់កូនកម្លោះនិងសាច់ញាតិឯកូនក្រមុំបាក់ជើងដេកពេទ្យ

0 មត្តិ

បន្ទាយមានជ័យ ៖នៅ​ថ្ងៃ ទី​៨ ខែមីនា ឆ្នាំ​២០២៣ នៅវេលា​ម៉ោង​០៣​និង​៤០​នាទី​ទៀប​ភ្លឺគួរ​ឲ្យ​អនិច្ចា​ណាស់ កូនកំលោះ​បែរបែរ ជាត្រូវស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យបន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​ជិះ​គោ​យន្ត​កន្ត្រៃ​ជាមួយ​បងជីដូនមួយយក​លុយ​ទៅ​ប្រគល់​ជូន​ខាង​ស្រីដើម្បី​រៀប​មង្គលការ​នៅ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៣ខាង​មុខ​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ដោយសារ​គោ​យន្ត​ដាច់​ដៃចង្កូត ហើយរ៉េ​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ក្ក្រឡាប់ ចំណែក​បងស្រី​ជីជីដូនមួយ បានស្លាប់នៅ​នឹង​កន្លែង​កើតហេតុ ។

យោងតាមនគរបាល​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹង​ថា÷នៅ​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​០៣​និង​៤០​នាទី​ទៀប​ភ្លឺ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​ខ្លួនឯង ខណៈ​គោ​យន្ត​កន្ត្រៃ​ធ្លាក់​ប្រឡាយ​ទឹក នៅ​ចំណុច​កំណាត់​ផ្លូវ​លេខ​២៥៦៣ថ្មពួក​បឹង​ត្រកួន​ខាងកើត​វត្ត​គោក​រមៀត ប្រហែល​៣០០​ម៉ែត្រ ចន្លោះ​គីឡូម៉ែត្រ​លេខ​១២-១៣ ស្ថិត​ក្នុងភូមិ​គោក​រមៀត ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាល​បាន​បញ្ជាក់​ថាមុន​ពេល​កើតហេតុ ឈ្មោះ ឡា​ត់ សុខា ភេទ​ប្រុសអាយុ​៣៦​ឆ្នាំរស់នៅ​ភូមិ​បឹង​តា​ស្រីឃុំ​គោក​រមៀតស្រុក​ថ្មពួកខេត្តបន្ទាយមានជ័យ បាន​បើកបរ​គោ​យន្ដ​កន្ត្រៃ​យក​លុយ​ទៅ​ប្រគល់​ឲ្យ​ម្តាយ​ឪពុក​ខាង​ស្រី នៅ​ភូមិ​គោក​ត្រាច ឃុំ​គោក​ស្នួលស្រុក​ក្រឡាញ់ខេត្តសៀមរាប ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើតនិង​រួម​ដំណើរ​មាន​គ្នា​០៧​នាក់ កូនកំលោះ​-​កូនក្រមុំនិង​មាន​ដាក់​អុស​ផង​ដែរ​។

ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ គោ​យន្ត​កន្ត្រៃ​ក៏​បាន​ជាប់​កាំ​លាវ ចង្កូត​ហើយ​ក៏​រ៉េ​ក្បាល​គោ​យន្ត​កន្ត្រៃ​ធ្លាក់​ចូល​ប្រឡាយ​ជ្រៅ​ខាងឆ្វេង ក្រឡាប់​បណ្ដាល​អោយ​អ្អករួម​ដំណើរស្លាប់និងរបួសដូចខាងក្រោម ៖

១ ឈ្មោះ ព្រឿ​ន មឹក ភេទ​ស្រីមានអាយុ​៣៣​ឆ្ឆាំស្លប់​នៅ​នឹងកន្លែង  ។
២ ឈ្មោះ ព្រឿ​ន សៀត ភេទ​ស្រី អាយុ​៣៦​ឆ្នាំបានរងរបួសធ្ងន់  ។

៣ឈ្មោះ អិន អាន ភេទ​ប្រុសមានអាយុ​៣៥​ឆ្នាំបានរបួស​ធ្ធ្ងន់បាក់ដៃ។ ៤ ឈ្មោះ ឈី វ៉ា​ន់​ថៃ ភេទ​ប្រុស មានអាយុ​១៨​ឆ្នាំ បេក្ខភាពកូនកំលោះត្រូវបាន​ស្លាប់ ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក

៥ ឈ្មោះ ជាតិ សុ​ខន ភេទ​ស្រី មានអាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​គោក​ត្រាច ឃុំ​គោក​ស្នួល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បេបេក្ខភាពកូនក្រមុំបានរបួស​ធ្ងន់បាក់ដៃ​ឆ្វេង​ និង៦ ឈ្មោះ ហាប់ តល់ ភេទ​ប្រុស មានអាយុ​៥៥​ឆ្នាំនៅ​ភូមិ​ជាមួយ​គ្នារបួស​បាក់ជើង​ខាងស្ដាំ ដោយឡែក​អអ្នកបើកបរ មានសុវត្ថិភាព មិនបានរបួសអ្វីទេ ​។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលបាន ដំណឹងស្តីពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ​កម្លាំង​ជំនាញ​ចរាចរណ៍​ស្រុក​ថ្មពួក បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដឹក​អ្នក​របួស​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​រពេទ្យ​បង្អែក​ស្រុក​ថ្មពួក​ ជាបន្តបន្ទាប់ ។

ចំណែក​អ្នក ដែលបានស្លាប់បាត់បង់ជីវិតសមត្ថកិច្ច​បាន​ប្រគល់​សពជូន​សាច់ញាតិនៃសពដើម្បី​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាតាមប្រពៃណីរៀងៗខ្លួន ៕

អត្ថបទពាក់ព័ន្ធ