ទំព័រដើម ព័ត៌មានសំខាន់ៗ ដឹងមូលហេតុប្រពន្ធចិត្តមារជួលឃាតកយសម្លាប់ប្តីជាCOចូលអានចម្លើយសារភាពរបស់ប្រពន្ធ 

ដឹងមូលហេតុប្រពន្ធចិត្តមារជួលឃាតកយសម្លាប់ប្តីជាCOចូលអានចម្លើយសារភាពរបស់ប្រពន្ធ 

ព័ត៌មានសន្តិសុខ

0 មត្តិ

ភ្នំពេញ÷លោក​ឧត្តម​សេនី​យ៌​ត្រី ឡាក់ ម៉េ​ង​ធី អ្នកនាំពាក្យ​ សសស្នងការដ្ឋាននគរបាលខេត្តកណ្តាល និង​ជា​សស្នងការរងទទួលផែន ព្រហ្មទណ្ឌបាន​បញ្ជាក់​ប្រាប់​ ពី​មូលហេតុ ដែល​ស្ត្រី​ជា​ប្រពន្ធ ជួល​ឃាតករ​ សម្លាប់​ប្តី​នោះដោយសារ​ខឹង​ប្តី​ ដើរ​អត់ចូល​ផ្ទះ​ពីបី​ថ្ងៃ ហើយ​ចូល​មក​ផផ្ទះវិញវាយ​ធ្វើបាប​ខ្លួននេះ​អាច​ជា​ពាក្យ ដោះសារ​ប៉ុណ្ណោះ ។ ​

បើ​តាម​ខាង​ធនាគារ​ បាន​បញ្ជាក់​ថាជន​រង​គ្រោះជា​ប្តី ជា​មនុស្ស​ស្លូតសុភាព​រាបសារ មាន​អ្នក​គោរព​ ស្រលាញ់​ច្រើនមិន​ដូច​ការ​ចោទប្រកាន់​ របស់​ប្រពន្ធ​ឡើយ ។ គួររំលឹកថា ឈាម​ស្រែក​ស្បែក​ហៅ​ រំលង​១​ថ្ងៃក្រោយ​ប្រទះ​ឃើញ​ស​ព​ប្តី ក៏បែកធ្លាយរឿងប្រពន្ធ​ជួល​ឃាតករអោយសម្លាប់ប្តីតម្លៃ ១០០០ ដុល្លា ។

តាមចម្លើយសារភាពរបស់ឈ្មោះ សាន់ ធីតា ប្រពន្ធជនរងគ្រោះបានឆ្លើយសារភាពថាខ្លួនបានរៀបគម្រោងដើម្បីសម្លាប់ប្តីរបស់ខ្លួន ដោយ ជួលឈ្មោះធួក រ៉ាវី ហៅ ជា អាយុ៣៣ឆ្នាំ មុខរបរបើកឡានក្រឡុកសុីម៉ង់ មានទីលំនៅភូមិសំបួរ សង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ ក្នុងតម្លៃ១,០០០ដុល្លារក្រោយពីរៀបចំគម្រោងរួចលុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៦៖០០ល្ងាចនាទីខ្លួនបានឲ្យឈ្មោះ ធួក រ៉ាវី ហៅជា មកពួននៅក្នុងផ្ទះរបស់ខ្លួន។

លុះដល់ម៉ោង១២៖២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ខែមករា ឆ្នាំ២០២៣ ខ្លួនបានបើកទ្វាបន្ទប់ដេកឲ្យឈ្មោះ ធួក រ៉ាវី ហៅជា ចូលទៅធ្វើសកម្មភាពសម្លាប់ប្តីចំណែកខ្លួនចេញមកខាងក្រៅបន្ទប់ បន្ទាប់ពីឈ្មោះ ធួក រ៉ាវី ធ្វើសកម្មភាពសម្លាប់ប្តីរបស់ខ្លួនរួច ឈ្មោះ ធួក រ៉ាវី បានយកសពដាក់ចូលក្នុងកាបូបក្រណាត់មានដៃយួរពណ៌ក្រហម-សមានក្រឡាពងជីងចក់ក្រហម-ខ្មៅ។

បន្ទាប់មកឈ្មោះ ធួក រ៉ាវី បានហៅខ្លួនមកជួយលើកសពរបស់ប្តីដាក់ចូលក្នុងរថយន្តម៉ាក Toyota Camary ពណ៌សស៊េរីឆ្នាំ២០០៨ ពាក់ផ្លាកលេខភ្នំពេញ 2BP-1150 ដោយដាក់នៅក្នុងផ្នែកកៅអីខាងក្រោយ ពេលដែលលើកសពប្តីដាក់ចូលក្នុងរថយន្តមិនរួចខ្លួនបានហៅឈ្មោះ ផាន ភ័ក្ត្រា ហៅនីតាភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅភូមិរាំងឈូក ឃុំខ្សែតស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដែលរស់នៅជាមួយដើម្បីមកជួយលើក ។

ក្រោយពីលើកដាក់ក្នុងរថយន្តរួចរាល់ហើយ ខ្លួននិងឈ្មោះ ធួក រ៉ាវី បានដឹកសពប្តីរបស់ខ្លួនមកទម្លាក់ ចោលនៅប្រឡាយទឹកស្ថិតក្នុងភូមិព្រែកដួង ឃុំកំពង់ស្វាយស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្រោយពីទម្លាក់សពប្តីរបស់ខ្លួនរួចខ្លួន និងឈ្មោះ ធួក រ៉ាវី បើកឡានត្រលប់មកផ្ទះវិញ។

ពេលមកដល់ផ្ទះរបស់ខ្លួន ឈ្មោះ ធួក រ៉ាវី បានយកម៉ូតូរបស់ប្តីខ្លួន ម៉ាក Honda PCX ពណ៌ស ស៊េរីឆ្នាំ ពាក់ស្លាក់លេខភ្នំ 1IW-9363 ជិះចេញទៅបាត់តែមិនដឹងទៅណាទេចំណែកប្រាក់ចំនួន ១,០០០$ថ្លៃឈ្នួលគឺខ្លួនពុំបានប្រគល់ ឲ្យទៅឈ្មោះធួក រ៉ាវី ទេ។ ស៊ីក្លូខ្មែរ

អត្ថបទពាក់ព័ន្ធ