ទំព័រដើម ព័ត៌មានសំខាន់ៗ ស្គាល់រថយន្តBMWបើកបុកបុរសម្នាក់ស្លាប់របួស២នាក់គេចខ្លួនជានារីអាចផុតពីសំណាញ់ច្បាប់ដែរឬទេ? 

ស្គាល់រថយន្តBMWបើកបុកបុរសម្នាក់ស្លាប់របួស២នាក់គេចខ្លួនជានារីអាចផុតពីសំណាញ់ច្បាប់ដែរឬទេ? 

សន្តិសុខសង្គម

0 មត្តិ

កណ្តាល៖ព័ត៌មានច្បាស់ការមួយបានប្រាប់អោយដឹងថារថយន្តBMWពាក់ស្លាកលេខ 2AX.8987 ពណ៌ក្រហមបើកបុកបុរសម្នាក់ស្លាប់និង២នាក់ទៀតរងរបួសធ្ងន់រួចបន្ថែមល្បឿនគេចខ្លួនបាត់ដោយសារមានម៉ូតូបើកបញ្ច្រាសទិសទៅបុកម៉ូតូ១ គ្រឿងទៀតនោះឥឡូវស្គាល់អត្តសញ្ញាណហើយតើអាចរួចផុតពីសំណាញ់ច្បាប់កម្ពុជាដែរឬទេ ។

រថយន្តដែលបើកគេចខ្លួន

ប្រភពព័ត៌មានច្បាស់ដដែលបានអោយដឹងថា÷ជនបង្ករមានឈ្មោះអីន សឿន ភេទស្រីមានអាយុប្រហែលជាង៣០ឆ្នាំហើយមានទីលំនៅរស់នៅក្នុងរាជធានីភ្នំពេញទៀតផង  ។ មន្ត្រីនគរបាលលោកវរសេនីយ៌ឯក យី វណ្ណដា អធិការដ្ឋានក្រុងតាខ្មៅបានប្រាប់អោយដឹងដែរថា÷ក្នុងករណីខាងលើលោកបានស្គាល់ស្លាកលេខនិងម៉ាករថយន្តអស់ហើយ ជាមួយគ្នានេះកម្លាំងជំនាញកំពុងស្រាវជ្រាវ កោះហៅអ្នកបើកបរមកសាកសួរ ដើម្បីឲ្យទទួលខុសត្រូវលើហេតុការណ៏បង្កនោះ ។

សូមរំលឹកថា÷ហេតុការគ្រោះថ្នាក់ចរាចរណ៏១បានកើតឡើងបណ្តាលអោយបុរសម្នាក់បានស្លាប់និង២នាក់ទៀតរងរបួសបង្ករឡើងដោយម៉ូតូម៉ាក SCOOPYបើកបញ្វ្រាសទិសទៅបុកម៉ូតូMSX រួចផ្លោងខ្ទាចមនុស្សទៅក្រោមរថយន្តហើយត្រូវរថយន្ត BMWមិនឈប់បើកកិនពីលើស្រស់ៗ តែម្តងរួចគេចខ្លួនបាត់ស្រមោល ។

ហេតុការណ៌នោះបានកើតឡើងនៅថ្ងៃទី០៨ ខែមករាឆ្នាំ២០២៣វេលាម៉ោង២០និង០០នាទី លើផ្លូវជាតិលេខ២ចំណុចខាងការ៉ាសលាងឡានVS ស្ថិតនៅភូមិដើមគរសង្កាត់ដើមមៀនក្រុងតាខ្មៅ ខេត្តកណ្ដាល  ។

អធិការនគរបាលក្រុងតាខ្មៅ លោកវរសេនីយ៏ទោ យី វណ្ណដា បានប្រាប់អោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៌ខាងលើនោះ បណ្តាលឲ្យរងរបួសស្រាលមនុស្សប្រុស០២នាក់និងម្នាក់ស្លាប់ប្រុស០១នាក់ រវាងម៉ូតូម៉ូតូនិងរថយន្ត ។លោកថាមុនពេលកេីតហេតុមានម៉ូតូ១គ្រឿងម៉ាកHondascoopy ពណ៌ខ្មៅពាក់ផ្លាកលេខកណ្តាល1AJ-6910 ជិះគ្នា០២ នាក់ អ្នកបើកបរឈ្មោះ ម៉ាន សូត ភេទប្រុស មានអាយុ១៨ឆ្នាំទីលំនៅភូមិព្រែកតាពៅសង្កាត់ដើមមៀនរងរបួសស្រាលត្រូវបានសាច់ញាតិដឹកតាមម៉ូតូយកទៅព្យាបាលនៅមន្ទីពេទ្យជ័យជំនះនិងអ្នករួមដំណើរឈ្មោះ អានរ៉ាហ្វីន ភេទប្រុសមានអាយុ១២ឆ្នាំបានស្លាប់ពេលដែលសាច់ញាតិដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីពេទ្យជ័យជំនះ ។

ម៉ូតូធ្វើដំណើរតាមតាមផ្លូវជាតិលេខ២ក្នុងទិសដៅពីត្បូងទៅជើង(បញ្ជ្រាស់ទិសដៅគ្នា) លុះមកដល់ចំណុចកើតហេតបានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកHONDA MSX ពណ៌សពាក់ផ្លាកលេខបាត់ដំបង1X-6826 អ្នកបើកបរឈ្មោះរស់ តុង ភេទប្រុសមានអាយុ២១ឆ្នាំមានទីលំនៅ ភូមិព្រែកសំរោង២សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្ដាល (រងរបួសស្រាល )បណ្តាលអោយអ្នករួមដំណើរពីក្រោយម៉ូតូHONDA SCOOPY ខ្ទៀតទៅបុកជាមួយរថយន្តមួយគ្រឿងទៀតម៉ាក BMW ពណ៌ក្រហមពាក់ផ្លាកលេខភ្នំពេញ2AX-8987 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង រួចរថយន្តបានបើកកិនពីលើអ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកចេញពីកន្លែងកើតហេតុតែម្តង ។

មូលហេតុអ្នកបេីកបរម៉ូតូHonda Scopy បើកមិនគោរពសិទ្ធអទិភាពផ្លូវបើកបញ្ច្រាស់ទៅបុកជាមួយនិងម៉ូតូHonda Msx រួចខ្ទៀតទៅបុកនិងរថយន្តម៉ាកBMW ប៉ុន្តែរថយន្តមិនបានឈប់រួចបើកកិនអ្នករួមដំណើរម៉ូតូHONDA SCOOPY និងបើកគេចចេញពីកន្លែងកើតហេតុតែម្តងបាត់ទៅ ។

បច្ចុប្បន្នចំពោះមធ្យោបាយដែលពាក់ព័ន្ធបានយក មករក្សាទុកបណ្តោះអាសន្ននៅអធិកាដ្ឋានក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទពាក់ព័ន្ធ