ទំព័រដើម ព័ត៌មានសំខាន់ៗ ចាប់ខ្លួនស្ត្រីម្នាក់តាមដីកាពីបទប្រើប្រាស់រក្សាទុក ជួញដូរខុសច្បាប់នូវសារធាតុញៀន

ចាប់ខ្លួនស្ត្រីម្នាក់តាមដីកាពីបទប្រើប្រាស់រក្សាទុក ជួញដូរខុសច្បាប់នូវសារធាតុញៀន

សន្តិសុខសង្គម

0 មត្តិ

កំពង់ស្ពឺ÷ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិអន្លុងគង់ឃុំត្រពាំងគងស្រុកសំរោងទង ខេត្តកំពង់ស្ពឺកម្លាំងការិយាល័យជំនាញនៃមន្ទីរស្រាវជ្រាវនឹងបង្រ្កាបបទល្មើសបានចាប់ខ្លួនឈ្មោះមាន ស្រីល័ក្ខភេទស្រីមានអាយុ១៩ឆ្នាំរស់នៅភូមិ ឃុំ កើតហេតុខាងលើតាមដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនលេខ៩៤០របស់ចៅក្រមជំនុំជ្រះលោក លាង លីហៀងរបស់សាលាដំបូងខេត្ត ពីបទចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន  ។

ក្រោយឃាត់ខ្លួនស្ត្រីខាងលើសមត្ថកិច្ចបានរៀបចំ បញ្ជូនខ្លួនទៅកាន់អាយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមផ្លូវច្បាប់របស់ប្រទេសកម្ពុជាស្តីពីការប្រឆាំងនឹងការជួញដូរគ្រឿងញៀន ។

សូមបងប្អូន ប្រជាពលរដ្ឋខ្មែរគប្បីដើរឲ្យឆ្ងាយពីគ្រឿងញៀនខុសច្បាប់ និងសូមនិយាយថាទេ ចំពោះគ្រឿងញៀន ៕

 

អត្ថបទពាក់ព័ន្ធ