ទំព័រដើម ព័ត៌មានសំខាន់ៗ សមាជិកសហព័ន្ធសហជីពITUC120ប្រទេសស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញាឈឹមសុីថរជាបន្ទាន់

សមាជិកសហព័ន្ធសហជីពITUC120ប្រទេសស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញាឈឹមសុីថរជាបន្ទាន់

ព័ត៌មានជាតិ

0 មត្តិ

ភ្នំពេញ÷ ថ្មីៗនេះសហព័ន្ធសហភាពអន្តរជាតិ ITUC តំណាងអោយសមាជិកជាង១២០ប្រទេសទូរទាំងពិភពលោក ជំរុញទៅរាជរដ្ខាភិបាលកម្ពុជា អន្តរាគមន៍ អោយមានការដោះលែងកញ្ញាឈឹម សុីថរជាបន្ទាន់និងដោយឥតលក្ខខណ្ឌ ។

កញ្ញាឈឹម សុីថរ ប្រធានសហជីព ក្រុមហ៊ុនណា ហ្គាវើល ក្រុងភ្នំពេញត្រូវបាន រាជរដ្ឋាភិបាល កម្ពុជា ប្រើប្រាស់យន្តការតុលាការចោទប្រកាន់និងចាប់ខ្លួន ជាបន្តបន្ទាប់ក្រោយនាងបានដឹកនាំកម្លាំងកម្មកររាប់ពាន់នាក់ចេញធើ្វ កូដកម្ម ដើម្បីទាមទារសិទ្ធិសេរីភាព ការងារ និងលក្ខខណ្ឌការងារ ក្នុងក្រុមហ៊ុនកាស៊ីណូ បនល្បែង ណាហ្គាវើល ។

កញ្ញា ឈឹមសុីថរ ត្រូវបានចាប់ខ្លួនជាថ្មី ក្រោយនាង បានវិលត្រឡប់មកពី ប្រទេសអូស្ត្រាលី ហើយថ្មីៗនេះ សមាជិកITUCចំនួន១២០ប្រទេសលើ ពិភពលោកបានទទូចឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងកញ្ញាជាបន្ទាន់និងដោយឥតលក្ខខណ្ឌ ៕

អត្ថបទពាក់ព័ន្ធ