ទំព័រដើម ព័ត៌មានសំខាន់ៗ មកពីនាំប្រពន្ធនិងកូនដើរលេងមកផ្ទះវិញប្រាប់ប្រពន្ធថាមិត្តភក្តិនាំអោយធើ្វការងារថ្មី

មកពីនាំប្រពន្ធនិងកូនដើរលេងមកផ្ទះវិញប្រាប់ប្រពន្ធថាមិត្តភក្តិនាំអោយធើ្វការងារថ្មី

ព័ត៌មាន សន្តិសុខសង្គម

0 មត្តិ

បន្ទាយមានជ័យ÷មានការភ្ញាក់ផ្អើលទាំងយប់ខណៈពលរដ្ឋប្រទះឃើញសពបុរសម្នាក់ដេកស្លាប់លើដងផ្លូវត្រង់ចំណុចស្តង់តាងួន ស្ថិតក្នុងភូមិបាលិលេ យ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សពជនរងគ្រោះ ត្រូវបានគេស្គាល់ថា ឈ្មោះ វី ឆវន្ត័ មានអាយុ ៣៣ឆ្នាំស្រុកកំណើតនៅភូមិ ទួលទទឹង២ ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះ បានស្លាប់ក្នុងកំឡុងម៉ោង ១២យប់ថ្ងៃទី ៣១ខែតុលាឆ្នាំ២០២២  ។

ស្ត្រីឈ្មោះនៅ សាខា ត្រូវជាប្រពន្ធ នាងមានអាយុ ៣៥ឆ្នាំ ស្រុកកំណើតនៅ ភូមិ ទទឹង២ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

បច្ចុប្បន្ននាងមកស្នាក់នៅ ក្នុងបន្ទប់ជួល ក្នុងភូមិ បាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។ស្ត្រីដដែលបានឲ្យដឹងថា មុនពេលកើតហេតុនាងនិងស្វាមីរួមទាំងកូនមួយផងនាំគ្នាទៅហូបអាហារនៅម្តុំកាសុីណូផ្កាយ៥ហូបរួចប្តីរបស់នាងបានឌុបនាងនិងកូនយកទៅផ្ទះ ទុកម៉ូតូហើយប្រាប់ថា អូនសម្លាញ់បង ទៅក្រៅជាមួយមិត្តភក្តិ មានការងារធំធើ្វនៅ កាស៊ីណូ និយាយហើយ ឡើងជិះម៉ូតូ ធំពណ៌ លឿងដែល បុរសម្នាក់ចាំឌុយកទៅហើយប្រាប់ថា បាយៗ អូននិងកូន។

ក្រោយពីចេញពីផ្ទះទៅនាងនឹងកូនបានរៀបចំ កន្លែងដេក ដោយគិតថា ប្តីប្រហែលជា ចេញទៅ ច្រៀងខារ៉ាអូខេ ជាមួយមិត្តភក្តិរបស់គាត់យ៉ាងយូរ២ម៉ោងប្តីនឹងវិលមករកនាងវិញហើយជាធម្មតា បែបនេះ ។ចាំបាត់ៗលុះដល់ម៉ោង១២ស្រាប់តែឮទូរស័ព្ទ រោទ៍ឡើងនាងក៏លើកស្រាប់តែគេប្រាប់ថាស្គាល់ឈ្មោះ វី ឆវន្ត័ ទេ ? នាងប្រាប់ថា ប្តីខ្ញុំ មេចបានខ្ញុំមិនស្គាល់ ? គេប្រាប់ថាឥឡូវនេះប្តីនាងបានស្លាប់ហើយនៅម្តុំផ្លូវស្តង់តាងួនមានឈាមហូរស្រោចខ្លួន ។

អ្នកជិតខាង ដែលជាមិត្តភក្តិ សពបានឲ្យដឹងថា ឈ្មោះ ឆវន្ត័និងស្លូតណាស់គាត់មិនដែលចេះរករឿងអ្នកក្បែរខាងទេ គាត់មានមុខរបរជា ជាងធ្វើកញ្ចក់ មិនគួរណា មនុស្សល្អ អាយុខ្លីបែបនេះសោះ ហើយ សូមឲ្យសមត្ថកិច្ច មេត្តាជួយរកមុខអនក សម្លាប់គាត់មកផ្តន្ទាទោសឲ្យបានដើម្បីឲ្យគ្រួសារគាត់បានស្ងប់ចិត្ត ។

ចំណែកសមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ បានស្លាប់ដោយសារត្រូវជនសង្ស័យចាក់និង ដែកមានចុងស្រួចចំត្រង់ក្រោមក្លៀកខាងឆ្វេង នៅក្នុងខ្លួនសពមិនមាន វត្ថុមានតម្លៃទេ ។

សមត្ថកិច្ចបានដកហូតមានកាបូបប្រាក់១ មានវិកិយប័ត្រសម្ភារៈគ្រឿងកញ្ចក់ លុយក្នុងហោប៉ៅចំនួនជិត២០មុឺនរៀលនៅក្នុងហោប៉ៅខោខូវប៊ូយសព ។

សមត្ថកិច្ចបានធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះពិតជា បានស្គាល់ដោយសារ ឃាតករសម្លាប់និងដែកមានចុងស្រួច កាលពីយប់ថ្ងៃទី៣១ខែតុលាឆ្នាំ ២០២២ នៅចំណុចស្តង់តាងួន ស្ថិតក្នុងភូមិបាលិលេយ្យ២សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្រោយធ្វើកោសល្យវិច័យរួចសមត្ថកិច្ចបានប្រគល់ សពឲ្យប្រពន្ធដើម្បីបូជានៅបច្ឆាវត្តបាលិលេយ្យ ក្រុងប៉ោយប៉ែតតាមប្រពៃណីព្រះពុទ្ធសាសនា ។

ដោយឡែក ជនសង្ស័យសមត្ថកិច្ចបានកំពុងធ្វើការស្រាវជ្រាវនឹងឈានទៅកំណត់មុខសញ្ញា ស្វែងរកយុត្តិធម៌ជូនជនរងគ្រោះឲ្យខានតែបាន ៕

អត្ថបទពាក់ព័ន្ធ