ទំព័រដើម ព័ត៌មានសំខាន់ៗ បុរសម្នាក់លួចរថយន្តបានបើករត់ប្រុងមកលេងល្បែងកាស៊ីណូនៅប៉ោយប៉ែតត្រូវចាប់ខ្លួន

បុរសម្នាក់លួចរថយន្តបានបើករត់ប្រុងមកលេងល្បែងកាស៊ីណូនៅប៉ោយប៉ែតត្រូវចាប់ខ្លួន

ព័ត៌មានជាតិនិងសន្តិសុខ

0 មត្តិ

បន្ទាយមានជ័យ÷បុរសម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនតាមផ្លូវត្រង់ចំណុចភូមិកូប ឃុំកូប ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ក្រោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បន្ទាប់ពីមានកិច្ចសហការជាមួយលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យបានបើកប្រតិបត្តិការរួមគ្នា ចុះស្រាវជ្រាវនិងបង្ក្រាបមុខសញ្ញាចោរលួចរថយន្ត១ករណីពីថ្ងៃទី២៥កន្លងទៅ  ។

ជនសង្ស័យត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ដោយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងនគរបាលចរាចរណ៍ផ្លូវគោក ។ ជនសង្ស័យមានឈ្មោះ ពុំ ឆៃណា ភេទប្រុសមានអាយុ ២៣ឆ្នាំ រស់នៅភូមិមួយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

សមត្ថកិច្ចដកហូតបានវត្ថុតាងរថយន្ត១គ្រឿង ម៉ាកធុនត្រាដែលបានលួចពីភូមិទួលធំ ឃុំគោកមន ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ កាលវេលាម៉ោង៩យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ រួចជនសង្ស័យបានបើករថយន្តមកលាក់ខ្លួននៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ មិនបានប៉ុន្មានម៉ោងផង ក៏ត្រូវនគរបាលឃាត់ខ្លួនបានតែម្តង។

លោកឧត្តមសេនីយ៍ នូ ជីវ័ន្ត ស្នងការរង ផែនព្រហ្មទណ្ឌ បានបញ្ជាក់ថា  មានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោស្នងការនិងសម្របសម្រួលពី លោកព្រះរាជអាជ្ញាអមសាលាខេត្តបន្ទាយមានជ័យ យើងបានធ្វើការប្រគល់ជូនជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីបន្តតាមនីតិវិធីតាមផ្លូវច្បាប់ដែលជាម្ចាស់បទល្មើស ៕

 

អត្ថបទពាក់ព័ន្ធ