ទំព័រដើម ព័ត៌មានសំខាន់ៗ ចាប់ខ្លួនជនជាតិចិនតៃវ៉ាន់២នាក់ដកហូតអាវុធខ្លី២ដើមនិងគ្រឿងញៀនមួយចំនួន

ចាប់ខ្លួនជនជាតិចិនតៃវ៉ាន់២នាក់ដកហូតអាវុធខ្លី២ដើមនិងគ្រឿងញៀនមួយចំនួន

សន្តិសុខសង្គម

0 មត្តិ

តព្រះសីហនុ÷នគរបាលធើ្វការឃាត់ខ្លួនជនជាតិ ចិនតៃវ៉ាន់ចំនួន២នាក់ដកហូតអាវុធខ្លី០២ដើមនិងម្សៅថ្នាំញៀនមួយចំនួនក្រោយពីមាន ករណីផ្ទុះអាវុធច្រើនគ្រាប់កាលពីព្រឹកព្រលឹម ថ្ងៃទី ២២ ខែតុលាឆ្នាំ២០២២នៅក្បែរអាគារក្រុមហ៊ុន មួយកន្លែងស្ថិតនៅភូមិ១សង្កាត់៣ក្រុង-ខេត្តព្រះសីហនុ ។

សកម្មភាពសមត្ថកិច្ចពេលចុះបង្ក្រាប

សមត្ថកិច្ចបានបង្ហើបថា÷ពួកគេបានដកហូតបាន អាវុធខ្លីចំនួន០២ដើម ទី១-ម៉ាក Glock 43 ពណ៌ខ្មៅ លេខ BTMB677-បង់២ គ្មានគ្រាប់ និងទី២-ម៉ាកGlock 19 ពណ៌ប្រផេះ លេខ AFPC642 -បង់២មាន ១២គ្រាប់-គ្រាប់កាំភ្លើងប្រភេទ 9mm ចំនួន ២៩គ្រាប់ -ខ្នោះដៃ០២គូ – ម្សៅក្រាម ០៣កញ្ចប់តូចសង្ស័យជាសារធាតុញៀន ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានបន្តបើកការ ស៊ើបអង្កេតដើម្បីឈានដល់កំណត់បានមេខ្លោងដែល នៅពីក្រោយនៃការផ្តល់អាវុធដល់ពួកជនឧក្រិដ្ឋសង្គមទាំងនោះជាបន្តបន្ទាប់៕

អត្ថបទពាក់ព័ន្ធ