ទំព័រដើម ព័ត៌មានសំខាន់ៗ ឈរបង់សំណាញ់លើខ្នងទំនប់រអិលជើងធ្លាក់ចូលទឹកត្រូវទឹកគួចយកទៅបាត់រកសពមិនឃើញ 

ឈរបង់សំណាញ់លើខ្នងទំនប់រអិលជើងធ្លាក់ចូលទឹកត្រូវទឹកគួចយកទៅបាត់រកសពមិនឃើញ 

ព័ត៌មាន សន្តិសុខសង្គម

0 មត្តិ

ឧត្តរមានជ័យ÷ មានហេតុការមួយដ៏គួរឲ្យភ្ញាក់ផ្អើលដល់អ្នកភូមិនិងអាជ្ញាធរមូលដ្ធានចេញមកជួយអន្តរាគមន៏ព្រោងព្រាតខណ:បុរសម្នាក់បានឈរបង់សំណាញ់នៅលើខ្នងទំនប់បង្ហៀរទឹកខ្ទុំ មួយកន្លែងក៏ត្រូវទឹកហូរគួចទៅបាត់ទាំងមនុស្សនិងសំណាញ់ពេលជំនន់ទឹកភ្លៀងកំពុងហូរបុកខ្លាំងស្ថិតនៅត្រង់ចំណុចក្នុងភូមិថ្នល់បត់ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ ទិដ្ឋភាពពលរដ្ឋចោមរោមមើលសពលង់ទឹក

ប្រភពពីប្រពន្ធជនរងគ្រោះឈ្មោះម៉ៅងិកភេទស្រីអាយុ៥១ឆ្នាំបានអះអាងបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២២នេះថាបុរសដែលបានបាត់ខ្លួននោះដែរគឺជាប្តីរបស់គាត់មានឈ្មោះ លិញ លេ ភេទប្រុសមានអាយុ៤៧ឆ្នាំមុខរបរកសិករ មានកូននៅក្នុងបន្ទុកគ្រួសារចំនួន០២នាក់ស្រីមួយប្រុសមួយរស់នៅភូមិឃុំកើតហេតុខាងលើ ។

ស្រី្តជាប្រពន្ធជនរងគ្រោះបានប្រាប់បន្តថាអំឡុងម៉ោង១រសៀលប្តីគាត់បានប្រាប់គាត់ថាមករកបង់ សំណាញ់នៅទំនប់បង្ហៀរទឹកខ្ទុំហើយក្រោយមកទៀតក្នុងអំឡុងម៉ោងប្រហែ ល៣រសៀលមានគេប្រាប់ថាប្តីរបស់គាត់ត្រូវបាត់ខ្លួនហើយ ដោយសារទឹកគួចបាត់ទៅភ្លាមៗនោះដែរនៅកំពុងធ្វើការងារឲ្យគេនៅឯផ្សារក្រុងសំរោងពេលដំណឹងបែបនេះរួចគាត់ក៏ចេញទៅប្តីរបស់គាត់ពិតជាបាត់ប្រាកដមែន ។ អាជ្ញាធរដាក់គ្រឿងចក្រតាមរុករកសពដែលបាត់

លោក ហមភិរម្យអធិការនគរបាលក្រុងសំរោងបានឲ្យដឹងនៅល្ងាចថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២២នេះថា ក្រោយពីទទួលពត៌មានករណីមនុស្សបាត់ខ្លួនដោយ សារទឹកគួចត្រង់ចំណុចបង្ហៀរទឹកខ្ទុំ ក្នុងសង្កាត់កូនក្រៀលដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៏ទោហួត សុធី ស្នងការលោកបានដឹកនាំបញ្ជាកម្លាំងនគរបាលជាច្រើនរូបចុះទៅជួយអន្តរាគមន៏ភ្លាមៗដែរ ។

លោកអ៊ុនសុភ័ក្រ អភិបាលក្រុងសំរោងបានបញ្ជាក់ប្រាប់ឲ្យដឹងល្ងាចថ្ងៃដដែលនេះថាដោយមើលឃើញ ពីស្ថានភាពកំពស់ទឹកហក់ឡើងខ្ពស់បែបនេះក្រោយាពីមានភ្លៀងធ្លាក់ខ្លាំងចំនួន២ថ្ងៃជាប់គ្នា រដ្ធបាលក្រុងក៏បានជូនដំណឹងដល់ប្រជាពលរដ្ធទូទៅសូមផ្អាកការធ្វើដំណើរចរាចរណ៏ជាបណ្តោះអាសន្នចាប់ពីពេលនេះរងចាំស្ថានភាពទឹកស្រកចុះទើបអនុញ្ញាតឲ្យបន្តដំណើរវិញ ។

ចំពោះមនុស្សដែលបានបាត់ខ្លួនអាជ្ញាធរពាក់ព័ន្ធនៅតែបន្តរុករកដ៏រាបណាសពមិនទាន់ឃើញពួកគេនៅតែនាំគ្នាបន្តរកលុះត្រាតែឃើញសពជនរងគ្រោះ ។

សូមបញ្ជាក់ថា÷គិតត្រឹមចាប់ពីម៉ោង១រសៀលថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២២រហូតមកត្រឹមម៉ោង១៨ និង០០នាទីនេះមនុស្សដែលរងគ្រោះបាត់ខ្លួនដោយការបង់សំណាញ់នោះពុំទាន់រកសាកសពឃើញនៅឡើយទេ ។

សមត្ថកិច្ចជំនាញនៅតែបន្តមានវិធានការស្វែងរកបន្តទៀត ហើយបច្ចុប្បន្នក្រុមគ្រួសារសាច់ញាតិក៏មកជ្រុំជ្រែងជួយរកជនរងគ្រោះដែរពួកគេបានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តនិងកងកម្លាំង ទាំងអស់ដែលខិតខំប្រឹងប្រែងស្វែងរកសពដែលត្រូវបានទឹកគួចយកទៅនោះ ៕

 

អត្ថបទពាក់ព័ន្ធ