ទំព័រដើម ព័ត៌មានសំខាន់ៗ បុរស២នាក់ជិះរថយន្តសេរីទំនើបម៉ាកហ្វតរ៉េជឺស្ពានអាវុធវែងខ្លីដើរបាញ់សត្វព្រៃត្រូវចាប់ខ្លួន

បុរស២នាក់ជិះរថយន្តសេរីទំនើបម៉ាកហ្វតរ៉េជឺស្ពានអាវុធវែងខ្លីដើរបាញ់សត្វព្រៃត្រូវចាប់ខ្លួន

0 មត្តិ

កោះកុង÷ នារសៀលថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០២២ ប្រជាពលរដ្ឋរស់នៅតំបន់អភិរក្សសត្វព្រៃ បានប្រមូលផ្ដុំគ្នាដេញចាប់ចោរដើរបាញ់សត្វព្រៃបាន២ នាក់និងដកហូតបានអាវុធវែងខ្លីនិងរថយន្ត ម៉ាកហ្វតរ៉េជឺបាន១គ្រឿងទៀតផងដែរ  ។

ប្រជាពលរដ្ឋបានឲ្យដឹងថាបុរសខាងលើ តែងតែមក បរបាញ់សត្វស្លាបជា ញឹកញាប់ ក្នុងតំបន់ការពារសត្វធម្មជាតិ ហើយពួកគេ ប្រើប្រាស់រថយន្ត សេរីទំនើបៗនិងបំពាក់ស្លាកលេខ ខេមរភូមិន្ទ បន្លំធ្វើជា កងទ័ពទៀតផង ។

ពលរដ្ឋដដែលបានបន្តថា ដោយពួកគាត់ អ្នកភូមិ បានដឹងនិង ទម្លាប់របស់ជនខាងលើ ទើបពួកគេ ប្រើប្រាស់កម្លាំងប្រជាជនដើម្បីទប់ស្កាត់សកម្មភាព របស់ជនបំផ្លាញ់សត្វព្រៃ ក្នុងដែនជម្រកសត្វព្រៃជួរភ្នំក្រវាញខាងត្បូងក្នុងទីដីខេត្តកោះកុង ស្ថិតក្នុងភូមិទឹកល្អក់ ឃុំជីផាត ស្រុកថ្មបាំង ។

ក្រោយឃាត់ខ្លួនបុរស២នាក់បានហើយ ពួកគេបាន ហៅសមត្ថកិច្ចនិងអាជ្ញាធរឲ្យចាត់ការតាមផ្លូវច្បាប់ ដើម្បីប្រយោជន៍ឲ្យរៀងចាលកុំឲ្យថ្ងៃក្រោយពួកគេ បន្តប្រព្រឹត្ត អំពើបរបាញ់សត្វដូចនេះទៀត ។ ពលរដ្ឋថា ក្រោយសួរនាំ ជនទាំង២ត្រូវសមត្ថកិច្ច ស្រុកថ្មបាំង ខេត្តកោះកុង កសាងសំណុំរឿងបញ្ជួនទៅតុលាការតាមនិតិវិធីច្បាប់ ៕

អត្ថបទពាក់ព័ន្ធ