ទំព័រដើម ព័ត៌មានសំខាន់ៗ បុរស២នាក់ឆក់ខ្សែភ្លើងធ្លាក់ចូលអាងអូរខៃដនស្លាប់រកសាកសពមិនទាន់ឃើញនៅឡើយ?

បុរស២នាក់ឆក់ខ្សែភ្លើងធ្លាក់ចូលអាងអូរខៃដនស្លាប់រកសាកសពមិនទាន់ឃើញនៅឡើយ?

សន្តិសុខ សង្គម

0 មត្តិ

បន្ទាយមានជ័យ៖ បុរស២នាក់យ៉ាងហោចលង់ទឹកស្លាប់សង្ស័យជាករណីឆក់ខ្សែភ្លើងជាប់បង្កាន់ដៃស្ពាននៅអូរខែដនក្រុងប៉ោយប៉ែត ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៧ខែមិថុនាឆ្នាំ ២០២២ នៅកន្លែងកំសាន្តអាងអម្រិតអូរខៃដនស្ថិត ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សមត្ថកិច្ចកំពុងស្វែងរកសពជនរងគ្រោះអូរខៃដន
ជនរងគ្រោះទី០១ឈ្មោះ ឡេះ ស៊ីណាន ភេទប្រុស អាយុ២៤ ឆ្នាំមុខរបរ ធ្វើការនៅកាស៊ីណូរស់នៅភូមិ ក៥ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងជនរងគ្រោះទី០២ឈ្មោះសែម លឹមហៀងអាយុប្រហែល២០ឆ្នាំម្ចាស់កញ្ចុះជាអ្នកជួយត្រូវលង់ទឹកស្លាប់ដូចគ្នា ។

យោងតាមប្រភពមិត្តភក្តិដែលនៅកន្លែងកើតហេតុ បានរៀបរាប់ថា÷ មុនពេលកើតហេតុពួកគេមានគ្នា៧ទៅ៨នាក់មានប្រុសមានស្រី ជាមិត្តភក្តិធ្វើការនៅ កាស៊ីណូហើយបានជុំគ្នា នៅកញ្ចុះយីហោ យក្សធំម្ហូបឆ្ញាញ់ ពួកគេបាននាំគ្នាញ៉ាំកម្សាន្ត បន្ទាប់មកទៀត ជនរងគ្រោះបានសុំទៅក្រៅបាត់ប្រហែលកន្លះម៉ោង ពេលមកវិញទើបបបួលគ្នីគ្នា ចុះលេងទឹកតែក្រុមមិត្តភក្តិខ្លះថាមិនទាន់ចង់លេងទេ ។ ជនរងគ្រោះក៏តោងបង្កាន់ដៃស្ពានដែលធ្វើអំពីដែក ចុះទៅក្នុងទឹកក៏ត្រូវខ្សែភ្លើងឆក់លង់ធ្លាក់ទៅក្នុងទឹកតែម្តង ។ ប្រភពបានបន្តទៀតថា ក្រោយមកនាំគ្នាស្រែកឆោឡោហៅឲ្យគេឯងជួយ ស្រាប់តែមានបុរសម្នាក់ទៀត ជនរងគ្រោះទី០២ ចុះទៅជួយតែពេលលោតចូលទឹក ស្រាប់តែប្រកាច់ឆក់ខ្សែភ្លើងលង់លិចបាត់ទៅជាមួយដែរ ។
ក្រោយកើតហេតុ អាជ្ញាធរ រួមទាំងកម្លាំងមត្ថកិច្ចចម្រុះជាច្រើននាក់កំពុងស្វះស្វែងរកសាកសព នៅកន្លែងកើតហេតុនោះ ។

 

លោកវរសេនីយ៍ ឯក សៅសារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា មកទល់និងពេលនេះ កម្លាំងសមត្ថកិច្ចចម្រុះ រួមនិង អាជ្ញាធរមូលដ្ឋានផង បានកំពុងតែ រុករកសាកសព ជនរងគ្រោះ ដែលលិចចូលក្នុង ទឹកនោះហើយ តែពិតជា ពិបាករកណាស់ ព្រោះស្ថានភាពទឹកជ្រៅខ្លាំង ។

យ៉ាងណាលោក វរសេនីយ៍ ឯក បានក្រើនរំលឹកដល់ ម្ចាស់អាជីវកម្ម នានា ដែលប្រកបមុខរបរ នៅលើទឹកមិនគួរធ្វេសប្រហែស តទៅទៅទៀតនោះទេ លោកថា ជាងនេះទៅទៀតនោះ ប្រជាពលរដ្ឋ យើងទៀត សោត ក៏គួរតែ ប្រយ័ត្នផងដែរ ព្រោះករណីខ្លះ សប្បាយក្លាយជាទុក្ខ ៕

អត្ថបទពាក់ព័ន្ធ