ទំព័រដើម ព័ត៌មានជាតិ ក្រុមការងារមនុស្សធម៌ដឹកនាំដោយលោកសំ តារានាំយកសម្ភារៈសិក្សាចែកសិស្សានុសិស្សជាង២០០នាក់នៅក្រុងប៉ោយប៉ែត

ក្រុមការងារមនុស្សធម៌ដឹកនាំដោយលោកសំ តារានាំយកសម្ភារៈសិក្សាចែកសិស្សានុសិស្សជាង២០០នាក់នៅក្រុងប៉ោយប៉ែត

ព័ត៌មានជាតិ និង សង្គម

0 មត្តិ

បន្ទាយមានជ័យ÷ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ម៉ោង៩ព្រឹក លោក សំ តារាបានដឹកនាំក្រុមការងារមនុស្សធម៌ប្រមាណជាង២០នាក់បាននាំយកសម្ភារសិក្សាសៀវភៅប៊ិចដើម្បីចែកជូនដល់សិស្សានុសិស្សក្រីក្រចំនួន២០០នាក់ស្ថិតក្នុងវត្តទំនប់ក៥ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ សកម្មភាពពេលចែកសៀវភៅដល់សិស្សានុសិស្ស

លោក សំ តារា បានឲ្យដឹងមុននេះថា ក្រោយចែកសម្ភារៈសិក្សាដល់ សិស្សានុសិស្ស រួចរាល់ហើយពួកលោកបានរួមចំណែក បំពេញកុសលដោយការធើ្វទានជាចំណីអាហារសំរាប់ទទួលទាន នំបុ័ងសម្លគីរី យ៉ាងឆ្ងាញ់ពិសារដល់ពួកគាត់ និងប្រជាពលរដ្ឋនៅក្នុងអង្គពិធីទាំងមូលផងដែរ ។ សកម្មភាពព្រះសង្ឃក្រុមការងារចុះចែកសៀវភៅ

លោក សម តារា ដដែលបានបន្តថាសម្ភារៈដែលបានចែកជូនដល់សិស្សានុសិស្សនោះ មានសៀវភៅសសេរម្នាក់២ក្បាលប៊ិច ដៃខ្មៅបន្ទាត់ និងមានថវិកាម្នាក់២០០០រៀលយើងបានរៀបចំ ដាក់ជាសុីមី យ៉ាងស្អាតដើម្បីចែកជូន ក្នុងនោះក្រុមការងារយើងបាននាំយកទេយ្យទានប្រគេនដល់ ព្រះសង្ឃអង្ករចំនួន១ការ៉ុងទម្ងន់៥០គីឡូក្រាម សៀវ ភៅសសេរចំនួន៦០ក្បាលប៊ិច១ប្រអប់ចំនួន៥០ ដើមនិងចតុបច្ច័យចំនួន ១០០,០០០រៀល និងសម្រាប់តម្កល់ កសាងវត្តចំនួន ១,១០០បាតប្រាក់ថៃ និង ២០,០០០រៀល ។ សកម្មភាពកុមារតូចៗពេលត្រៀមទទួលសៀវភៅ

ក្រៅពីប្រគេនព្រះសង្ឃនិងសិស្សានុសិស្សហើយនោះក្រុមការងារយើងបានចែកទានដល់លោកយាយលោកតាចំនួន៣២នាក់ក្នុងម្នាក់ៗជូន ថវិកាចំនួន៥,០០០រៀលនិងបានជូនថវិកាដល់បងប្អូនប្រជាការពារភូមិក៥ចំនួន១២នាក់ក្នុងម្នាក់ៗ ទទួលបានចំនួន១០,០០០រៀលផងដែរ ។ សិស្សានុសិស្សសប្បាយរីករាយពេលទទួលទាន

លោក សំ ដារ៉ា ក្នុងនាមជាមគ្គុទ្ទេសក៍ដឹកនាំក្រុមការងារសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជនទាំអស់ ដែលបានចូលរួមចែករំលែកនូវសេចក្តីល្អជួយដល់កុមារក្រីក្រដើម្បីកាត់បន្ថយនូវភាពលំបាករបស់ពួកគាត់ ។ លោកសំតារា  បានលើកឡើងថាមានតែធម៌សាមគ្គីទេ ដែលយើងអាចរួមគ្នាដើម្បីជួយដល់កុមារកំព្រាក្មេងៗ ទីទល័ក្រជនគ្មានទីពឹងក្នុងនោះលោកបានកោត សសើរនូវទឹកចិត្តដ៏វីរ:ភាពរបស់សប្បុរសជន ដែលតែងតែបានចូលរួមយ៉ាងសកម្ម ក្នុងការងារសង្គមជាតិនៃយើងនាពេលកន្លែងមកក៏ដូចជានាពេលបច្ចុប្បន្ន ។លោកបានបន្តទៀតថាបើគ្មានការចូលរួម ពីសំណាក់បងប្អូនសប្បុរសជននានានោះទេ ក៏គ្មានសកម្មភាពដូចថ្ងៃនេះដែរ ៕ ដោយ សច្ចៈ

អត្ថបទពាក់ព័ន្ធ