ទំព័រដើម ព័ត៌មានជាតិ សំស្ក្រឹតដំបូងរបស់កម្ពុជាលើឆាកអន្តរជាតិគឺជាស្ត្រី

សំស្ក្រឹតដំបូងរបស់កម្ពុជាលើឆាកអន្តរជាតិគឺជាស្ត្រី

ព័ត៌មាន វប្បធម៌ខ្មែរ

0 មត្តិ

ភ្នំពេញ÷សំស្ក្រឹតដំបូងរបស់កម្ពុជា កញ្ញា ឆោម គន្ធាបានក្លាយជាសំស្ក្រឹតជនដំបូងរបស់កម្ពុជា បន្ទាប់ពីទទួលបានសញ្ញាបត្របណ្ឌិតលើការស្រាវ ជ្រាវរបស់នាងស្តីពីឥទ្ធិពលភាសាឥណ្ឌាសម័យបុរាណដែលឥឡូវនេះត្រូវបានគេប្រើស្ទើរតែទាំង ស្រុងដោយអាចារ្យសាសនាហ៊ីនឌូក្នុងពិធីបុណ្យសាសនាជាភាសាខ្មែរ។

វាត្រូវបានគេទទួលស្គាល់ថាភាសាចម្បងរបស់កម្ពុជា មិនអាចប្រើប្រាស់បានទេបើគ្មានការប្រាស្រ័យទាក់ទងជាមួយភាសាសំស្ក្រឹតដែលត្រូវបានគេជឿថាបានមកដល់កម្ពុជាតាមសមុទ្រតាម រយៈពួកឈ្មួញឥណ្ឌាក្នុងអំឡុងសម័យហ្វូណន។ អ្នកស្រាវជ្រាវជឿថាភាសាត្រូវបានប្រើប្រាស់សម្រាប់កត់ត្រាក្នុងអាណចក្រខ្មែរជាងរាប់ពាន់ឆ្នាំ។
លោក ឈឹម រិទ្ធី នាយកប្រតិបត្តិនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍកម្ពុជាបានមានប្រសាសន៍ថាជោគជ័យរបស់កញ្ញាគន្ធាគឺជាជោគ ជ័យដំបូងប៉ុន្តែជាជោគដ៏ធំសំបើម ក្នុងមុខវិជ្ជាភាសាសំស្រ្កឹត សិលាចារឹករបស់កម្ពុជា ។ បន្ទាប់ពីទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតភាសាសំស្រ្កឹតពីសាកលវិទ្យាល័យម៉ាហ្កាដ(Magadh) ក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំ២០០៨កញ្ញាគន្ធាបានសិក្សាថ្នាក់បណ្ឌិតនៅវិទ្យាស្ថានស្រាជ្រាវបារាំង Ecole Pratique des Hautes Etudes
នៅទីនោះកញ្ញាបានសរសេរនិក្ខេមបទអំពី តួនាទីភាសាសំស្រឹ្កតក្នុងការអភិវឌ្ឍខេមរៈភាសា ការសិក្សាស្រាវជ្រាវពីសិលាចារឹក ចាប់ពីស.ត. ទី៦ ដល់១៤ ។
កញ្ញាល័រដឺមឺនីល (Lois de Menil) អតីតប្រធានផ្នែកមជ្ឍមណ្ឌលខេរៈសិក្សា បានមានប្រសាសន៍ថាចំនេះដឹងប្រសាសំស្រ្កឹតមានសារៈសំខាន់ណាស់ដើម្បីស្វែងយល់អំពីប្រទេសកម្ពុជាកាលពីសម័យបុរាណ។ គាត់បាននិយាយថាផ្នែកសំខាន់នៃប្រវត្តិសាស្រ្តបុរាណរបស់កម្ពុជា ដែលបានចារនៅលើផ្ទាំងថ្ម និងឯកសារផ្សេងៗជាច្រើនគឺសរសេរ
ជាភាសាសំស្រ្កឹតពីព្រោះដោយសារឥទ្ធិពលនៃវប្បធម៌ឥណ្ឌាទៅលើអារ្យធម៌ខ្មែរ
កាលពីច្រើនស.ត.កន្លងទៅ ៕

អត្ថបទពាក់ព័ន្ធ