ទំព័រដើម ព័ត៌មានសំខាន់ៗ ដឹងច្បាស់ហើយម្ចាស់រថយន្ត៥៧០បុករឺម៉កកងបី២គ្រឿងរួចរត់ចោលហេតុការនៅក្រុងប៉ោយប៉ែត

ដឹងច្បាស់ហើយម្ចាស់រថយន្ត៥៧០បុករឺម៉កកងបី២គ្រឿងរួចរត់ចោលហេតុការនៅក្រុងប៉ោយប៉ែត

ព័ត៌មានគ្រោះថ្នាក់ចរាចរ

0 មត្តិ

បន្ទាយមានជ័យ÷នៅវេលាម៉ោង១០យប់ថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយគឺរថយន្ត លុចហ្សឺស៥៧០ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ២AD៩៨៩៨ បានបុកម៉ូតូកង់បីចំនួន២គ្រឿងប៉ើងដូចហោះនៅជិតសង្កាត់ប៉ោយប៉ែតស្ថិតក្នុងភូមិបាលិលេយ្យ២ ។

ហេតុការណ៍បង្កគ្រោះថ្នាក់ខាងលើបានបណ្តាលឲ្យមនុស្សប្រុសស្រី២នាក់រងរបួសធ្ងន់ ចំណែកអ្នកបង្កបានបើករថយន្តរត់យកព្រះអាយោសមិនឈប់ទទួលខុសត្រូវលើករណីគ្រោះថ្នាក់នោះឡើយ ។

ពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាម្ចាស់រថយន្ត៥៧០ខាងលើសង្ស័យស្រវឹងស្រាជោគជាំហើយមើលទៅបានជាគ្មានគុណធម៌នៅក្នុងខ្លួនបែបនេះដូច្នេះ ។

យោងប្រភពច្បាស់ការណ៍បានឲ្យដឹងថារថយន្ត ៥៧០ម៉ាកឡិចហ្សឺសដែលបុករត់នៅយប់ថ្ងៃទី ២៧ខែកុម្ភ២០២២នោះម្ចាស់មានឈ្មោះឈួន អាណាន់ មានលំនៅឋានភូមិ មិត្តភាពសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។មានមុខរបរជាថៅកែសិប្បកម្មផលិត អាលុយមីញ៉ូម មួយកន្លែងស្ថិតក្នុងភូមិបន្ទាយទីមួយឃុំទួលពង្រ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ។

លោក ឈឿន ប៊ុនថា អធិការរងនគរបាលក្រុងប៉ោយប៉ែតទទួលផ្នែកចរចាផ្លូវគោកនារសៀល ថ្ងៃទី០២ខែ មិនា ឆ្នាំ២០២២នេះបានឲ្យដឹងថា រថយន្តបង្កសមត្ថកិច្ចបានរកឃើញហើយប៉ុន្តែម្ចាស់ នៅមិនទាន់ចូលខ្លួនមកដោះស្រាយនៅឡើយទេ ។

បែបណាក្តី លោក សៅសារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងយ៉ាងខ្លីថាក្រោយដោះស្រាយតាមផ្លូវច្បាប់លើជនរងគ្រោះ ហើយម្ចាស់ រថយន្ត នឹងត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ទៀតព្រោះករណីនេះវាជះឥតពលអាក្រក់សម្រាប់សង្គម ៕

អត្ថបទពាក់ព័ន្ធ