ទំព័រដើម ព័ត៌មានសំខាន់ៗ រថយន្តដឹកពលករខ្មែរជួបគ្រោះថ្នាក់ចរាចរស្លាប់៣របួស៤នៅខេត្តស្រះកែវ

រថយន្តដឹកពលករខ្មែរជួបគ្រោះថ្នាក់ចរាចរស្លាប់៣របួស៤នៅខេត្តស្រះកែវ

Breaking news

0 មត្តិ

ប្រទេសថៃ÷យា៉ងហោចណាស់ពលករខ្មែរបាត់បង់ជីវិតចំនួន៣នាក់នឹងរងរបួសធ្ងន់ចំនួន៤នាក់ ក្រោយរថយន្តដឹកពលករជួបគ្រោះថ្នាក់បុកគ្នាកាលពីរយប់មិញនៅម្ដុំផ្លូវខៅស៊ិនសនផ្លូវខេត្តស្រះកែវ ទៅខេត្តសាក់ឈីងសៅកាលពីយប់ថ្ងៃទី២០ខែកុម្ភឆ្នាំ២០២២ ។

ប្រភពព័ត៌មានថា ពលករខ្មែរចំនួន៧នាក់មានប្រុសស្រីបានត្រូវមេខ្យល់យកឆ្លងដែនខុសច្បាប់ចូលប្រទេសថៃតាមច្រករបៀងបានជួបគ្រោះថ្នាក់ដោយ សាររថយន្តបុកគ្នាបណ្ដាលឲ្យមានអ្នកស្លាប់ចំនួន៤នាក់ខ្មែរ៣នាក់និងអ្នកបើកឡានជាជនជាតិថៃ១នាក់ ដោយឡែករងរបួសចំនួន៤នាក់ខ្មែរ ។

ជុំវិញបញ្ហានេះមន្ត្រីស្ថានកុងស៊ុល កម្ពុជា ប្រចាំខេត្តស្រះកែវប្រទេសថៃ មិនទាក់ទងសុំការ អធិប្បាយបាននៅឡើយទេ គិតត្រឹមថ្ងៃទី២១កុម្ភ២០២២ ។

ដោយ: ក្រុងថេបជាយដែន

អត្ថបទពាក់ព័ន្ធ