ទំព័រដើម ព័ត៌មានជាតិ មន្ត្រីជំនាញថា រណ្តៅដីលោកឧកញ៉ាតាន់គឹមហួត ជីកខុសនិងបច្ចេសជំនាញ

មន្ត្រីជំនាញថា រណ្តៅដីលោកឧកញ៉ាតាន់គឹមហួត ជីកខុសនិងបច្ចេសជំនាញ

ព័ត៌មានជាតិ និង សង្គម

0 មត្តិ

បន្ទាយមានជ័យ÷ មន្ត្រីជំនាញនៃមន្ទីរ រ៉ែនិងថាមពល ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ឧកញ៉ា តាន់ គឹម ហួត បានមកដាក់លិខិតស្នើសុំធ្វើអាជីកម្ម លើរណ្ដៅដី ចំនួន៤បណ្ណ័ ហើយជម្រៅ រណ្តៅនីមួយៗ តម្រូវឲ្យជីកឬកាយយកអាចម៌ ជម្រៅត្រឹមតែ៥ម៉ែត្រប៉ុនណោះ ។

មន្ត្រីដដែលបានបញ្ជាក់ថា÷បើរណ្តៅដីណាដែលបានជីកជ្រៅលើសពីច្បាប់បានកំណត់នោះ បានន័យថា ម្ចាស់អាជីវកម្មកំពុងតែរំលោភលើច្បាប់អាជីវកម្ម របស់ខ្លួនដែលបានស្នើសុំហើយ។ ក្នុងករណីនេះដែរ មន្ត្រីជំនាញមានសិទ្ធិចុះវាស់វែងនិងវាយតម្លៃហើយពិន័យប្រាក់ចូលអាកររបស់ធរដ្ឋ ។

រណ្តៅដីមួយកន្លែងត្រូវបានប្រភពបង្ហើបថា របស់លោក ឧកញ៉ា តាន់ គឹម សួត រណ្តៅដីនោះស្ថិតក្នុងភូមិ វាំង មួង សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។ រណ្តៅដីនោះមានជម្រៅជ្រៅលើសពីច្បាប់កំណត់ឲ្យ ពោលគឺ ជម្រៅជាង១០ម៉ែត្រ ។

លោក ឧកញ៉ា តាន់ គឹម ហួត ដែលគេស្គាល់ថា មានការរកស៊ី កាយរណ្តៅដីលក់ និងជាប្រធានក្រុមហ៊ុន ម៉ៅការសាងសង់ផ្លូវ ច្រកទ្វារអន្តរជាតិស្ទឹងបត់ផងនោះ មិនទាន់ ទាក់ទងឲ្យលោក ធ្វើការបញ្ជាក់បាននៅឡើយទេ ជុំវិញ អាជីវកម្មរណ្តៅដី របស់លោក ដែលសង្ស័យថា ជីកជ្រៅលើសច្បាប់កំណត់ឲ្យនោះ៕

ដោយ សច្ចៈ

អត្ថបទពាក់ព័ន្ធ