ទំព័រដើម ព័ត៌មានសំខាន់ៗ តំណាងជនជាតិដើមភាគតិចពូនង១២នាក់ប្តឹងថៅកែលក់ឡេនិងហាងពេជ្យទ្រីដាណាទៅតុលាការ

តំណាងជនជាតិដើមភាគតិចពូនង១២នាក់ប្តឹងថៅកែលក់ឡេនិងហាងពេជ្យទ្រីដាណាទៅតុលាការ

ព័ត៌មានមានជាតិ

0 មត្តិ

មណ្ឌលគីរី÷ ប្រជាជនជនជាតិដើមភាគតិចពូនង ចំនួន១២គ្រួសាររស់នៅខេត្តមណ្ឌលគិរី បានចេញមុខប្តឹងលោកស្រី ទ្រី ដាណា” ដែលគេស្គាល់ថាជាថៅកែលក់ឡេ ចិត្តធម៌” ពីបទ ជេរប្រមាថនិងមើល៍ជាតិសាសន៍ជាសាធារណៈ ។

រូបភាព របស់អ្នកស្រី ទ្រី ដាណា

យោងពាក្យបណ្ដឹងចុះថ្ងៃទី០៣ខែមករាឆ្នាំ២០២២ មានតំណាងប្រជាសហគមន៍ចំនួន១២នាក់ ពាក្យបណ្ដឹងដដែលបានបញ្ជាក់ថា÷ លោកស្រី ទ្រីដាណា បានប្រព្រឹត្តជេរប្រមាថកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ហ្វេសប៊ុក ផេក ទ្រី ដាណា Dana try  ។

ដើមបណ្ដឹងបានបញ្ជាក់ថា លោកស្រី បានប្រដូច-ប្តី របស់គាត់ ដែលគេស្គាល់ឈ្មោះពូម៉ៅ ថា “អានេះ ចេញមកព្នងចុងស្រុកម៉ង” ពាក្យនេះ ត្រូវបានបងប្អូន ជនជាតិដើមភាគតិច(ពូនង)ទាំងចាស់ក្មេងមិនសប្បាយចិត្តចំពោះពាក្យសម្តីមើល៍ងាយរបស់ថៅកែលក់ឡេ រូបនោះឡើយ ។ពួកគេថា ជនជាតិដើមភាគតិច ពូនង- ព្នង គឺជាជាតិសាសន៍ របស់អំបូរខ្មែរដើម ដែលមានវប្បធម៌ល្អ គោរពសច្ចភាព ទៀងត្រង់ ហើយមិនឃោឃៅ ។ ជាតិសាសន៍ដែលចេះចែករំលែកសេចក្តីល្អដល់គ្នានិងគ្នា គាត់បានបន្តថា ប្រពៃណីល្អ របស់ជនជាតិ គឺមិនចេះលោភលន់ បើមានរបស់ឆ្ងាញ់ពិសារ ជាតិសាសន៍ពូនងចែករំលែកគ្នាពេញភូមិ ។ ពួកគេ ចេះគោរពស្រឡាញ់គ្នា មិនដូចពាក្យ របស់លោកស្រី ថៅកែលក់ឡេ លក់ពេជ្រ ទ្រី ដាណា លើកមកនិយាយទេ ។

សេចក្តីបានបញ្ជាក់ថា ក្រុមជនជាតិដើម ពូនង បានប្តឹងទារសំណងពីថៅកែលក់ឡេនោះ ចំនួនម្ភៃមុឺនដុល្លារ សហរដ្ឋអាមេរិក២០០,០០០$ ។

យ៉ាងណាក៏ដោយចុះ នារសៀលថ្ងៃទី០៣ខែមករាឆ្នាំ២០២២ អង្គភាពព័ត៌មានយើងមិនទាន់បាន ឃើញអ្នកស្រីថៅកែលក់ឡេយីហោ(NPP) ឈ្មោះដាណា ទ្រីរូបនោះ មានប្រតិកម្មតបតចំពោះដើមបណ្ដឹងវិញនៅឡើយទេ  ។

ម្ចាស់ឡាយសិន NNP ទ្រី ដាណា

សូមរំលឹកថា កាលពីកន្លងទៅ មានអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាម្នាក់ គឺ លោក ឈាងវុន ត្រូវបានប្រជាជន សហគមន៍ពូនង ប្តឹងម្តងរួចមកហើយ ជុំវិញ ពាក្យសម្ដីរបស់ អ្នកតំណាងរាស្ត្រ រូបនោះ បានប្រដូច អ្នកដទៃ ថាសាហាវដូចព្នងឬពូនង កាលណោះពួកគេបានស្នើឲ្យមន្ត្រីរូបនោះសូមទោសជាសាធារណៈផងដែរ ៕   ដោយ:សច្ចៈវាចារ

អត្ថបទពាក់ព័ន្ធ