ទំព័រដើម ព័ត៌មានសំខាន់ៗ យ៉ាងហោចណាស់នគរបាលព្រំដែនគោកស្រុកម៉ាឡៃទប់ស្កាត់បានពលរដ្ឋខ្មែរបំរុងឆ្លងដែនខុសច្បាប់តាមមេខ្យល់ចូលដីថៃចំនួន៣០នាក់

យ៉ាងហោចណាស់នគរបាលព្រំដែនគោកស្រុកម៉ាឡៃទប់ស្កាត់បានពលរដ្ឋខ្មែរបំរុងឆ្លងដែនខុសច្បាប់តាមមេខ្យល់ចូលដីថៃចំនួន៣០នាក់

ស៊ីក្លូខ្មែរប៉ុស្តិ៍ ជាបណ្តុំព័ត៌មាននៅក្បែរលោកអ្នកជានិច្ច

0 មត្តិ

បន្ទាយមានជ័យ÷ ក្រោយទទួលបានបញ្ជាពីលោកស្នងការខេត្តបន្ទាយមានជ័យ គរបាលការពារព្រំដែនគោកវរសេនាតូចលេខ៨១៥ឈរជើងស្រុកម៉ាឡៃ បានធ្វើការល្បាតជាប្រចាំក្នុងភូមិសាស្ត្របានឃាត់ខ្លួន ប្រជាពលរដ្ឋដែលសង្ស័យលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃចំួន២៨នាក់នារសៀលថ្ងៃសុក្រទី២៤ ខែធ្នូ ឆ្នាំ២០២១ ​ម៉ោង១៥និង២០នាទីដឹកនាំដោយកម្លាំងងប៉ុស្តិ៍សង្កែ រួមនឹងយោធាកងពលតូចថ្មើជើងលេខ៥១ ។

រថយន្តសាំយ៉ុងដែន បានឃាត់ទុក

ប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចចម្រុះបានធើ្វការទប់ស្កាត់ពលរដ្ឋបានចំនួន២៨នាក់ស្រី១៤និងកុមារតូចៗចំនួន៨នាក់ដែលពួកគេមកតាមម្តាយបំរុងដែនខុសច្បាប់ទៅប្រទេសថៃត្រង់ចំណុចស្តង់ដំឡូងមីស្ថិតក្នុងភូមិសាស្ត្រប៉ុស្តិ៍សង្កែ ។

លោកនាយប៉ុស្តិ៍បានឲ្យដឹងថា÷ពេលដែលកម្លាំង ចេញល្បាតស្រាប់តែឃើញរថយន្តមួយគ្រឿងម៉ាកសាំយ៉ុងពាក់ស្លាកលេខសៀមរាប2C-20-14 ពណ៌លឿង កម្លាំងបានឃាត់សួរនាំ អ្នកបើកបរ ឈ្មោះ ឈ្មោះ ខុម ខី ភេទប្រុស អាយុ៣៥ឆ្នាំនិងម្នាក់ទៀតឈ្មោះហេង ហ៊ុម ភេទប្រុស អាយុ៣៧ឆ្នាំ ពួកគេទាំង០២មានទីលំនៅក្នុងភូមិទ័ពសៀមឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាបរួមទាំងពលរដ្ឋផង សរុប៣០នាក់ ។

សកម្មភាពអប់រំពលរដ្ឋ

ក្រោយឃាត់ខ្លួនមនុស្សប្រុសស្រីខាងលើបានហើយ កម្លាំងប៉ុស្តិ៍ បានយកពួកគាត់មកកាន់ទីបញ្ជាការស្រាល វរ៨១៥ ដើម្បីធ្វើការណែនាំអប់រំ ពួកគាត់ក៏ឲ្យឆ្លងដែនខុសច្បាប់ ព្រោះថានៅប្រទេសថៃ ជំងឺប្រភេទថ្មី អូមីក្រុងកំពុងរាតត្បាតគួរឲ្យព្រួយបារម្ភ លើសពីនេះជំងឺខូវិដ-19នៅប្រទេសថៃក៏ឆ្លងរីករាលដាលសារជាថ្មីផងដែរ ។

លោកវរសេនីយ៍ឯក សេនីយ៍ឯក សួង សៅ មេបញ្ជាការនគរបាលការពារព្រំដែនគោកបានឲ្យកាសែតស៊ីក្លូខ្មែរប៉ុស្តិ៍ដឹងនៅរសៀលនេះថា÷កម្លាំងប៉ុស្តិ៍គ្រប់ ប៉ុស្តិ៍ក្នុងដែនសមត្ថកិច្ចគឺលោកបានបញ្ជាឲ្យចេញល្បាតជាប្រចាំក្នុងនោះព័ត៌មានតាមប៉ុស្តិ៍និមួយៗ ត្រូវធ្វើបច្ចុប្បន្នភាព១ថ្ងៃ ៣ដងតាមផែនការ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ជាលទ្ធផល កម្លាំងយើងបានទប់ស្កាត់ពលរដ្ឋខ្មែរដែលបំរុងនឹងឆ្លងដែនខុសច្បាប់បានស្ទើររាល់ថ្ងៃមេបញ្ជាការដដែលបានបន្តថាបើកុំតែកម្លាំងទប់ស្កាត់បានម្ល៉េះ ពួកគាត់ត្រូវមេខ្យល់បោកយកទៅចោលក្នុងដីថៃហើយត្រូវអាជ្ញាធរថៃចោទប្រកាន់ពីបទលួចឆ្លងដែនដោយខុសច្បាប់ ពេលនោះពួកគាត់ត្រូវគេដាក់គុកច្រវាក់ខ្នោះឃ្នាង និងពិន័យជាប្រាក់ទៀតផង ។

កិច្ចសន្យានិងរថយន្ត ពេលអប់រំរួច

សូមបញ្ជាក់ថា÷ពលរដ្ឋខ្មែរខាងលើក្រោយពីឃាត់ខ្លួននិងធើ្វកិច្ចសន្យារួចកម្លាំងនគរបាលការពារព្រំដែនគោក បានបញ្ជូនពួកគាត់ទៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់ ។ ដោយ ÷ទន្សាយអឺត

អត្ថបទពាក់ព័ន្ធ