ទំព័រដើម ព័ត៌មានសំខាន់ៗ កសិករគួរស្វែងយល់ពីទីផ្សារបន្លែរួមផ្សំកុំទុកដីឲ្យនៅទំនេឥតប្រយោជន៍

កសិករគួរស្វែងយល់ពីទីផ្សារបន្លែរួមផ្សំកុំទុកដីឲ្យនៅទំនេឥតប្រយោជន៍

0 មត្តិ

បន្ទាយមានជ័យ÷ ថ្មីនេះគេសង្កេតឃើញដំណាំរួមផ្សំដែលកសិករផលិតបានមានតម្រូវការច្រើននៅលើទីផ្សារក្នុងស្រុកពោលគឺប្រភេទបន្លែស្អំដែលងាយស្រួលក្នុងការដាំដុះជាលក្ខណៈគ្រួសារ ។

រុក្ខជាតិស្អំជាបន្លែងាយស្រួលដាំ

ស្អំជាប្រភេទបន្លែមួយមុខរបស់គ្រួសារខ្មែរនិយមដាំវាតាមរបងផ្ទះនិងដីចំការ បន្លែនេះគេយកត្រួយស្លឹកខ្ចី មកស្លធ្វើជាអាហារប្រចាំគ្រួសារ ព្រោះរុក្ខជាតិប្រភេទនេះស្រួលដាំដុះ មិនរើសប្រភេទដីដូច រុក្ខជាតិផ្សេងទៀតនោះទេ  ។

រុក្ខជាតិប្រភេទនេះប្រជាកសិករនៅតំបន់ខ្ពង់រាបនិយមដាំដុះវាណាស់ ព្រោះមានអត្ថប្រយោជន៍ច្រើនជាងបន្លែផ្សេងៗ ជាក់ស្តែងអ្នកស្រុកមេមត់ខេត្តកំពង់ចាម ពេញនិយមបំផុតក្នុងការដាំរុក្ខជាតិស្អំនេះធើ្វជាបន្លែប្រចាំគ្រួសារ ។ តួរយ៉ាងមានភូមិមួយនៅខាងកើតស្រុកមេមត់ ស្ថិតក្នុងឃុំដា គឺភូមិស្អំ ភូមិនេះមានអាយុកាលតាំងពីបុរាណមកម្ល៉េះអ្នកភូមិនិយមដាំស្អំ។ រហូតគេដាក់ឈ្មោះនោះថាជាភូមិ ស្អំ ដោយសារ អ្នកស្រុកនៅទីនោះដាំដុះបន្លែរុក្ខជាតិនេះតាមរបងផ្ទះស្ទើរគ្រប់គ្នា ។

    ពូជស្អំពេលរៀបចំទុកដាំ

បែបណាក៏ដោយឥឡូវយើងងាកមកចាប់អារម្មណ៍លើរុក្ខជាតិបន្លែខាងលើវិញម្តង បើយោងតាមរបាយការណ៍របស់កសិករសម័យថ្មីបានឲ្យដឹងថា÷ ផ្ទៃដីប្រចាំគ្រួសារ១មុឺនម៉ែត្រការេនៅតែធើ្វឲ្យជីវភាពមិនល្អទៀត នោះ យើងត្រូវតែបង្វែរចិត្តមកដាំបន្លែស្អំវិញ ព្រោះស្អំងាយស្រួលដាំដុះណាស់ ហើយវាឆាប់ហុចផលឲ្យយើងបានលឿនទៀតផង ។ ពោលគឺបើកសិករបានដាំបន្លែស្អំក្នុងផ្ទៃដី១ហិកតា នោះអាចរកប្រាក់ចំណូលប្រចាំថ្ងៃ បានយ៉ាងហោចណាស់ចាប់ពី ១៥០$ជាប្រចាំ ហើយអាយុកាលបន្លែស្អំ មិនងាយងាប់ផ្តេសផ្តាស់ទេ បើយើងព្យាយាមស្រោចទឹកឲ្យវាបានគ្រប់គ្រាន់គឺ ត្រួយរបស់ វាហុចផលបានរាល់ថ្ងៃ ។

កសិករថា÷បន្លែប្រភេទនេះងាយស្រួលលក់ចេញណាស់ ហើយវាមានតម្រូវការច្រើនជាងបន្លែផ្សេងទៀតផង។

ក្នុងរយៈពេល១រដូវបន្លែ ស្អំ១ហិកតាអាច ហុចផល ជូនម្ចាស់វិញមិនក្រោមពី១៣,៥០០$ នោះទេ នេះបើយើងថែទាំវាបានល្អ  ។ សំនួរសួរថា÷បើកសិករមានដី១ហិកតាដាំស្រូវពេលប្រមូលផលស្រូវវស្សាវិញ យ៉ាងច្រើនបានត្រឹមតែ៤តោនប៉ុនណោះ ក្នុង១តោនមានតម្លៃជាមធ្យម ២៣០$ ដូច្នេះផ្ទៃដី១ហិកតាកសិករអាចរកចំណូលបានពីការផលិត ស្រូវវស្សា១រដូវកាលចំនួនទឹកប្រាក់សរុបត្រឹមតែ៩២០$ប៉ុណ្ណោះ ក្នុង១ដូវដូចគ្នា ។

បែបនេះកសិករគួរតែងាកមករកការដាំដុះបន្លែស្អំវិញ ព្រោះវា បានទិន្នផលខ្ពស់ជាងការដាំដុះដំណាំស្រូវវស្សាស្មើនិង១០ដង ៕ ដោយ: អាចារ្យលក្ខណ៍

អត្ថបទពាក់ព័ន្ធ